ប្លន់នោះប្លន់​ ! យកជិត១ម៉ឺនដុល្លារ ពីផ្ទះ​វេរ និងដក​បា្រក់ តាមវីង​ នៅស្រុកបាទី

ខេត្តតាកែវ ៖ ​ផ្ទះវេរនិងដកបា្រក់ តាមប្រព័ន្ឋវីង (Wing) ​មួយកន្លែងស្ថិតនៅក្នុងភូមិខ្នាទង់​​ ឃុំកុមាររាជា ស្រុកបាទី​ បានត្រូវក្រុមចោរ​ប្រដាប់អាវុធមួយក្រុម ប្រដាប់​ដោយ​កំាភ្លើងAK៥ដើម និងខ្លី២ដើម ​កាលពីយប់ថ្ងៃទី០៥ កុម្ភៈ​ ២០១៦ ​កាត់សោរទ្វារផ្ទះចូលទៅប្លន់ ភ្ជង់​បាញ់ម្ចាស់ផ្ទះប្រមូល​យកលុយ អស់​ជិត១ម៉ឺនដុល្លារ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា​ ជនរងគ្រោះជាម្ចាស់ផ្ទះប្រពន្ឋឈ្មោះ​ នួន សំណាង​ អាយុ២៧ឆ្នាំ ​បានត្រូវក្រុមចោរបាញ់រង​របួសដៃខាងស្តំា ចំណែក​ប្តីឈ្មោះ រស់​ ប៊ុនលី អាយុ៣៧ឆ្នាំ ។ ​មកដល់ព្រឹកថ្ងៃទី០៧ កុម្ភៈនេះ​ សមត្ថកិច្ចនៅមិនទាន់​កំណត់បានមុខសញ្ញានៅឡើយទេ ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត