តើ​តារា​ល្បីៗ​រូប​ណា មាន​អ្នកគាំទ្រ Like Page Facebook ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦ ?

Doliprane TVC

​វេ​ប​សាយ​ហ្វេ​ន​ផេ​កលី​ស បាន​ចាត់​ចំណាត់ថ្នាក់ Top Facebook Fan Pages ទៅលើ​កំពូល​តារា​ស្រី​បរទេស​ល្បីៗ ១០ រូប​ដែលមាន Fan Page ច្រើន​បំផុត ដូចខាងក្រោម ៖

១-​សា​គី​រ៉ា (Shakira) កំពូល​មាន​អ្នក Like Page ច្រើន​មហាសាល គឺ 104,000,000 នាក់ ជា​ស្ត្រី​និយម​សិច​ស៊ី ច្រៀង​ក៏​ពីរោះ ។ ប្តី​របស់​នាង​គឺ​តារាបាល់ទាត់​អេ​ស្ប៉ា​ញ ជឺ​រ៉ា​ត ពិ​កេ (Gerard Piqué) ទាត់​ឱ្យ​ក្លឹប​បា​សេ​ឡូ​ណា មានកូន​ស្រី​តូច​ម្នាក់ គឺ មី​ឡាន ។​

តើ​តារា​ល្បីៗ​រូប​ណា មាន​អ្នកគាំទ្រ Like Page Facebook ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦ ?

២- រី​ហា​ណា (Rihanna) មិនមាន​នរណា​មិន​ស្គាល់​នាង​ទេ អ្នកចម្រៀង​ស្លៀកពាក់​សែន​សិច​ស៊ី ពេលនេះ​នាង​មាន​អ្នកគាំទ្រ​ផេ​ក 81 លាន​ហើយ ។​

តើ​តារា​ល្បីៗ​រូប​ណា មាន​អ្នកគាំទ្រ Like Page Facebook ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦ ?

៣- ថៃ​ឡឺ ស្វី​ត (Taylor Swift) បាន​ឈានឡើង​មួយ​កាំ មក​ចំណាត់ថ្នាក់​ទី ៣ នាង​មាន​ទាំង​សម្ផស្ស​ស្រស់ស្អាត និង ច្រៀង​ពីរោះ​ថែម​ទៀតផង ហើយ​រាល់​បទ​ចម្រៀង​របស់​នា​ង​និពន្ធ តែង​អង្រួន​បេះដូង​យុវវ័យ​ឱ្យ​រញ្ជួយ​ចិត្ត ដូច្នេះហើយ​ទើប​មាន​អ្នកគាំទ្រ​ផេ​ក​ចំនួន 73 លាន ។​

តើ​តារា​ល្បីៗ​រូប​ណា មាន​អ្នកគាំទ្រ Like Page Facebook ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦ ?

៤- ខេ​ធី ផែ​រី (Katy Perry) ត្រូវ ថៃ​ឡឺ ស្វី​ត ទម្លាក់ មក​នៅ​លេខ​រៀង​ទី ៤ ជា​ស្ត្រី​រឹងមាំ ថែមទាំង​មាន​ទេពកោសល្យ​ចម្រៀង​ទៀតផង នាង​មាន​ប្រិយមិត្ត​គាំទ្រ​ផេ​ក 71 លាន ។​

តើ​តារា​ល្បីៗ​រូប​ណា មាន​អ្នកគាំទ្រ Like Page Facebook ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦ ?

៥- ប៊ី​យ៉ុ​ន​សេ (Beyonce) នាង​បាន​វ៉ា​មក​លេខ​រៀង​ទី ៥ នាង​ធ្លាប់បាន​ឡើង​ក្រប​ទស្សនា​វ​ដ្តី TIME ក្នុងឋានៈ​ជានា​រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក ជែង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ទើប​ធ្វើឱ្យ​អ្នកគាំទ្រ​ដល់ 63,8 លាន ។​

តើ​តារា​ល្បីៗ​រូប​ណា មាន​អ្នកគាំទ្រ Like Page Facebook ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦ ?

៦- អាដេ​ឡេ (Adele) ឆ្នាំនេះ​បាន​វ៉ា ឡេ​ឌី ហ្គា​ហ្គា មក​លេខ​រៀង​ទី ៦ ។ នាង​ជា​អ្នកចម្រៀង​ផង ជា​អ្នកនិពន្ធ​បទ​ភ្លេង​ផង ជនជាតិ​អង់គ្លេស នាង​ឈ្នះ​ពានរង្វាន់ Grammy 9 រង្វាន់​, ពានរង្វាន់​អូ​ស្ការ ១ និង ពានរង្វាន់ BRIT ៥ រង្វាន់ Golden Globe ១ រង្វាន់ ។​ដូច្នេះ​នាង​ក្នុង​កម្រិត​មួយ ដែលមាន​អ្នកគាំទ្រ 63,3 លាន ។​

តើ​តារា​ល្បីៗ​រូប​ណា មាន​អ្នកគាំទ្រ Like Page Facebook ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦ ?

៧- ឡេ​ឌី ហ្គា​ហ្គា (Lady Gaga) ឆ្នាំនេះ​ធ្លាក់​ពី​លេខ​រៀង​ទី ៥ មក លេខ​រៀង​ទី ៧ នាង​ជា​ម្ចាស់ Fashion បង្កើត​ភាព​ហ៊ឺហា​បាន​រហូត នាង​មាន Fan Page 61 លាន ។​

តើ​តារា​ល្បីៗ​រូប​ណា មាន​អ្នកគាំទ្រ Like Page Facebook ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦ ?

៨- សេ​ឡេ​ណា ហ្គោ​ម៉េ​ស (Selena Gomez) តារាចម្រៀង អតីត​សង្សារ​របស់ ចា​ស្ទី​ន បី​បឺ​រ ទោះ​ជាមាន​ព័ត៌មាន​ពី​ការ​ប្រេះឆា​គ្នា ក៏​កំពូល​អ្នកគាំទ្រ​នៅតែ​ពេញនិយម គឺ Fan Page 59 លាន ។​

តើ​តារា​ល្បីៗ​រូប​ណា មាន​អ្នកគាំទ្រ Like Page Facebook ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦ ?

៩- អេ​វ្រី​ល ឡា​វី​ញ (Avril Lavigne) តារាចម្រៀង​រ៉ុ​ក ជនជាតិ​កាណាដា រាល់​បទ​ចម្រៀង របស់​នាង បាន​អង្រួន​បេះដូង​ប្រិ​យ​អ្នក​ស្តាប់​យ៉ាងច្រើន គឺ Fan Page 52 លាន ។​

តើ​តារា​ល្បីៗ​រូប​ណា មាន​អ្នកគាំទ្រ Like Page Facebook ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦ ?

១០- មេ​ហ្គេ​ន ហ្វ​ក (Megan Fox) តារា​សម្តែង​ស្អាត​សិច​ស៊ី ទោះជា​នាង​ឃ្លាតឆ្ងាយ​ពី​វិថី​សិល្បៈ បម្លាស់​ខ្លួន​ទៅធ្វើជា​អ្នក​ម្តាយ​ដ៏​ចំណាន​ក៏ដោយ តែ​ការនិយម​ចូលចិត្ត​ពី​ប្រិយមិត្ត​នៅតែមាន​សន្ទុះ​ច្រើន​នៅឡើយ គឺមាន Fan Page 51 លាន ៕          ​សូរ្យកាន្ត (​អឹម​ថៃ​)

តើ​តារា​ល្បីៗ​រូប​ណា មាន​អ្នកគាំទ្រ Like Page Facebook ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦ ?