ចង់រួមភេទបានយូរកុំភ្លេចរបស់៣មុខនេះ

ខ្ញី, ស៊ុត និង​ទឹកឃ្មុំអាចផ្តល់អត្ថប្រយោជន៏​ច្រើនចំពោះ​សុខភាព ប៉ុន្តែ​តើអ្នក​ដឹងទេ​ថា សមាសធាតុទាំង ៣មុខនេះ​អាចជួយ​ជម្រុញដល់​តម្រូវការផ្លូវភេទ​របស់​អ្នក​បានច្រើន? ប្រសិ​បើ​អ្នក​នៅចង់​ដឹងពីប្រសិទ្ធិភាពរបស់វា អ្នក​អាច​សាកល្បង​តាម​វិធីខាងក្រោមនេះ៖
 

ប្រសិទ្ធិភាព​របស់វា
ទឹកខ្ញី​ជាឱសថដ៏​មានសក្តានុពល​អាច​ជួយជម្រុញឲ្យ​អាអូនតូច​បះឡើង​លឿន ហើយ​ជួយព្យាបាល​បញ្ហាអសមត្ថភាព​ផ្លូវភេទ។ វាក៏អាច​ជួយឲ្យការប្រព្រឹត្តរឿង​លើគ្រែ​ជាមួយគ្នា​បាន​យូរអង្វែង​ផងដែរ។ ក្រៅពីនេះ នៅមាន​ទឹកឃ្មុំ និង​ស៊ុតអាចផ្តល់​ថាមពលបាន​តាមតម្រូវការ​របស់អ្នក ហើយ​វាក៏បាន​បន្ថែមនូវ​សារធាតុប្រូតេអ៊ីន​​។ សមាសធាតុ​ទាំង៤នេះរួមបញ្ចូលគ្នាអាចជួយ​ពង្រឹងដល់​ការប្រព្រឹត្តរឿង​លើគ្រែ​របស់អ្នក​ឲ្យ​បាន​យូរ។
អ្វីដែលអ្នកត្រូវការ៖
- ទឹកខ្ញី កន្លះស្លាបព្រាកាហ្វេ
- ស៊ុត ១គ្រាប់
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
វិធីធ្វើ
- ដាក់ស្ងោរស៊ុតកុំឲ្យឆ្អិន (នៅជ័រភ្នៅ) រួចវៃបំបែកវាដាក់ចូលចានមួយ
- បន្ថែមទឹកខ្ញី និងទឹកឃ្មុំចូល
- លាយវាបញ្ចូលគ្នា​ឲ្យបានសព្វល្អ។
វិធីប្រើ
- ពិសាវាឲ្យបានម្តងជារៀងរាល់យប់រយៈពេល ១ខែ៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!