សុខភាព &raquo សុខភាព

ការ​រក​ឃើញ​ថ្មី​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​អីុ​ស្រា​អែ​ល​បាន​បង្ហាញ​ថា ទទួលទាន​កាហ្វេ​ច្រើន​អាច​កាត់​បន្ថយ​អាយុកាល​មធ្យម បង្កើន​ឱកាស​ឆាប់​ស្លាប់​មុន​អាយុ ។
អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Tev  Aviv University បាន​រក​ឃើញ​ថា សារធាតុ​កាហ្វេ​អីុ​ន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​រួញ​ខ្លី​នូវ​អាយុកាល​របស់ Telomeres ដែល​ជា​ផ្នែក​ខាង​ចុង​របស់ DNA ក្រូម៉ូសូម ។ ប្រវែង Telomeres ត្រូវ​បាន​កាត់​បន្ថយ​នៅ​ពេល​ដែល​វា​ប៉ះ​នឹង​សារធាតុ​កាហ្វេ​អុ​ី​ន​សូ​ម្បី​ក្នុង​កម្រិត​តិចតួច​ក្តី ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​ពេល​ប៉ះ​ជាមួយ​សារធាតុ​អាល់កុល ប្រវែង​របស់​វា​ត្រូវ​បាន​លូត​វែង ។

Telomeres មាន​ប្រវែង​កាន់តែ​ខ្លី​ទៅ នៅ​ពេល​ដែល​បុគ្គល​ម្នាក់​មាន​អាយុ​កាន់តែ​ច្រើន​ពោល​គឺ​រាល់ពេល​ដែល​កោសិកា​មួយ​បំបែក​ខ្លួន​ទៅ​ជា​កោសិកា​ថ្មី​មួយទៀត​មាន​ទម្រង់​​ដូច​ដើម​។ ចំណែក​បណ្តា​ក្រូម៉ូសូម​ទាំងឡាយ​ត្រូវ​បាន​ថតចម្លង​ទៅ​ជា​កោសិកា​ថ្មី​ដែល​មាន Telomeres ខ្លី​ជាង​មុន ។ នៅ​ពេល Telomeres មាន​ប្រវែង​ខ្លី​ពេក នោះ​កោសិកា​នឹង​ងាប់ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ បុគ្គល​ដែល​Telomeres មាន​ប្រវែង​ខ្លី​ជាប់​ពាក់ព័ន្ធ​នឹង​ភាព​អន់​ថយ​ផ្នែក​សុខភាព ហើយ​អត្រា​ស្លាប់​មុន​អាយុ​កើនឡើង​ខ្ពស់។

លោក​សាស្ត្រាចារ្យ Martin Kupiec​បាន​ថ្លែង​ថា ជា​លើក​ទី​១​ដែល​យើង​បាន​ពិសោធ​ឃើញ​កត្តាបរិស្ថាន​២-៣​ផ្នែក​ដែល​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ប្រវែង telomeres ។ អ្វី​ដែល​យើង​បានដឹង​នៅ​ពេល​នេះ អាច​ជា​វិភាគទាន​រួមចំណែក​ដល់​ការ​ទប់ស្កាត់ និង​ការ​ព្យាបាល​ជំងឺ​របស់​មនុស្ស​នៅ​ថ្ងៃ​ណាមួយ ។ សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ថែម​ថា នេះ​ជា​លើក​ទី​១​ផង​ដែរ ដែល​អ្នក​វិទ្យាសាស្ត្រ​របស់​យើង​ធ្វើ​វិភាគ​លើ​ប្រព័ន្ធ​ស្មុគស្មាញ​មួយ​នូវ​អ្វី​ដែល​បណ្តា​ហ្សែ​ន​ទាំងអស់​រង​ការ​ប៉ះពាល់​។ ការ​វិភាគ​នេះ​បង្ហាញ​ថា ប្រវែង telomeres​ជា​អ្វីមួយ​ពិតប្រាកដ​ដែល​បញ្ជាក់​ថា ភាព​ជាក់លាក់​គឺ​ពិតជា​សំខាន់ ហើយ​គួរតែ​ត្រូវ​បានការ​ពារ​ពី​ការ​ប៉ះពាល់​ដោយ​បរិស្ថាន ៕