ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

មជ្ឈមណ្ឌល​ទិន្នន័យ (Data Centers) ផ្ទុក​ព័ត៌មាន​យ៉ាងច្រើន​ដែល​ម៉ាស៊ីន​កុំព្យូទ័រ និង​ស្មា​ត​ហ្វូ​ន​ដំណើរការ​ជា​រៀងរាលថ្ងៃ​ពី the cloud​។ កាល ពី​មុន​ៗ​គេ​បាន​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​លើ​ដី ហើយ​តែងតែ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ប៉ុន្តែ​ក្រុមហ៊ុន Microsoft គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​បាតសមុទ្រ ។

កាលពី​ចន្ទ ទី​១ កុម្ភៈ ២០១៦ ក្រុមហ៊ុន Microsoft បាន​បញ្ចេញ​គម្រោង​មួយ​មានឈ្មោះ​ថា «Project Natick» ដែល​គម្រោង​នេះ​ជា​គំនិត​ផ្តួចផ្តើម​នៃ​ការ​សាកល្បង​ការ​ដាក់​ពង្រាយ​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ក្រោម​បាតសមុទ្រ ។ គំនិត​នៃ​ការ​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ​ធ្វើ​ដំណើរ​ក្រោម​ទឹក​អាច​នឹង​កាត់​បន្ថយ​ការ​ចំណាយ​ការ​ធ្វើ​ឱ្យ​ត្រជាក់​មជ្ឈមណ្ឌល​ទិន្នន័យ ។ អគ្គិសនី​ផ្តល់​កម្លាំង​ឱ្យ​មជ្ឈមណ្ឌល​ទិន្នន័យ​អាច​ទាញ​ពីរ​លកក​កើតឡើង​វិញ ឬ​ក៏​កម្លាំង​ទឹក ។ ទីតាំង​របស់​វា​ត្រូវ​ស្ថិត​នៅ​ជិត​មនុស្ស​ដែល​ពឹងផ្អែក​លើ​វា​ដើម្បី​កាត់​បន្ថយកម្តៅ​ធ្វើ​ឱ្យ​វា​ងាយស្រួល​ទាញ​យក​ក្នុង​ល្បឿន​ដ៏​លឿន ការ​ផ្សាយ​វី​ដេ​អូ និង​ការ​រក​មើល​តំបន់​បណ្តាញ​ផង​ដែរ ។

លោក Norm Whitaker ដែល​ជា​អ្នកដឹកនាំ​គម្រោង​ពិសេស​ប្រចាំ​ក្រុមហ៊ុន Microsoft Research NExT និយាយ​ថា នេះ​គឺជា​បច្ចេកវិទ្យា​បែប​ប្រថុយប្រថាន តែ​វា​នឹង​ក្លាយជា​គំនិតល្អ​មួយ​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត វា​នឹង​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​នៃ​អាជីវកម្ម​នេះ ។ មាន​ច្រើន​ផ្នែក​នៃ​ការ​ផ្លាស់​ប្តូរ​នឹង​ចូល​ក្នុង​គម្រោង​នេះ​៕​