ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រ​សីហ​នុ ៖ ​កាល​ពី​​វេលា​ម៉ោង​​៩នាទី​ព្រឹក​​ថ្ងៃ​ទី​៧​ កុម្ភៈ ២០១៦ នេះ នៅ​​​ស្រុក​ព្រៃ​នប់​មាន​ករណី​ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​បណ្តាល​ឱ្យ​​រលំ​ផ្ទះ​១​ខ្នង​ ​ស្ថិត​នៅ​​ក្នុង​ភូមិ កំពង់​ស្មាច់​តូច ឃុំ​ទឹ​ល្អក់ ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ  ។​

​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ ​ឈ្មោះ​ យ៉ង់ អៃ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ ​​មាន​ទីលំនៅ​​នៅ​​ភូមិ​​កើត​ហេតុ​ខាង​លើ ​ផ្ទះ​ដែល​​ត្រូវ​​ខ្យល់​​​កន្ត្រាក់​​​​វាយ​ឱ្យ​​រលំ​រាប​ដល់​ដី​​ខង​លើ​នេះ ​មាន​ទំ​ហុំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ​​សង់​​អំ​ពី​ឈើ​ប្រក់​ស័ង្កសី​បាំង​ស្លឹក ​។​

​​​ករណី​ខ្យល់កន្ត្រាក់​​​​​​ខាង​លើនេះ មិន​បណ្តាល​​ឱ្យ​​មាន​មនុស្ស​​ណាម្នាក់​​រង​របួស​​ នៅ​ក្នុង​ហេតុ​​ការណ៍​នេះ​ទេ ៕

ព័ត៌​មាន​លម្អិត​មានផ្សាយជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​

  • ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/02/07  Category:កីឡា