ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្ដាល ​៖ ​ចោរ​​ផ្លោះ​របង​ចូល​​គាស់​ផ្ទះ​ដ៏​ធំស្កឹ​មស្កៃរបស់​មេ​យោធា​ស្រុក​កោះធំ ​ដោយ​​រើ​កកាយ​យក​លុយ និង​​គ្រឿងអលង្ការ ​​សរុប​អស់​​ជាង​១​ម៉ឺន​ដុល្លារ​​ ខ​ណៈ ម្ចាស់ផ្ទះមិន​នៅ ស្ថិតនៅ​​ក្នុង​ភូមិ​ស្វាយ​តា​មេ​ម ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ​។

ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មេ​បញ្ជា​ការ​សឹក​រងស្រុក​កោះធំ​ ឈ្មោះ កែវ សំ​អាន ភេទប្រុស អាយុ៥៦​ឆ្នាំ ​មាន​ទីលំនៅ​​ភូមិ​​ឃុំ​កើត​ហេតុ​​ខាង​លើ​ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ សម្ភារបាត់បង់មាន​ប្រាក់​​អាមេរិក​​ចំនួន៤ពាន់​ដុល្លារ​ ខ្សែ​.ក​មាសប្លា​ទី​ន និង​ខ្សែ​ដៃ​ដាំ​ត្បូង​ពេជ្រ សរុប​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ៧​ពាន់ដុល្លារ ។

តាម​ប្រភព​ព័​ត៌​មាន​បាន​​ឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​៧​​ព្រឹក​ថ្ងៃ​ទី​៥ កុ​ម្ភៈ ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ បាន​ចេញពីផ្ទះ​ទៅ​ភ្នំពេញដើម្បី​​ពិនិត្យ​​ជំងឺ​ដោយ​បាន​​បិទទ្វារ​ចាក់សោ​ផ្ទះ​និង​របង​ទុក​ចោល​ ពុំ​មាន​នរណា​ម្នាក់​ចាំផ្ទះ​នោះ​ទេ ។​ លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទីយប់​ថ្ងៃខែ​ឆ្នាំ​ដដែល​ ជន​រង​គ្រោះ​ក៏​បាន​ត្រឡប់​ពី​ភ្នំពេញ​មក​ដល់​ផ្ទះ​វិញ​ ពេល​បើក​ចូល​ផ្ទះ​​ ស្រាប់​តែ​ឃើញ​មាន​ស្នាម​គាស់​បង្អួច​ដាច់​របើក​ដែក ។​​ ​ពេល​ទៅ​មើល​បន្ទប់​ជាន់​ទី​១ ​​បន្ទប់​ជន​រង​គ្រោះ និង​បន្ទប់​កូនស្រី​ គាស់រ​បើកទ្វារ​អស់ហើយ​ឃើញ​សម្ភារ​​នៅ​ក្នុង​បន្ទប់់​រប៉ាត់រប៉ាយ​គ្មាន​សល់ ។​ ​

តាម​ការ​បំភ្លឺ​របស់​សាក្សី​​បាន​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​វេលា​ម៉ោង៧និង៣០នាទី​យប់​នោះ​ គេ​​ឮ​សំឡេង​​ឆ្កែ​​ព្រូស​ និង​សំឡេង​ក្ដូ​ង​ក្ដាំង​នៅ​​ផ្ទះ​របស់​ជន​រង​គ្រោះ ​តែ​មិន​​ចាប់​អារម្មណ៍​ទេ ស្មាន​​តែ​ម្ចាស់ផ្ទះ រួច​ក៏​បាន​ចូល​ដេក​វិញ​បាត់​ទៅ​ លុះ​រហូត​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ​​ស្រាប់​តែ​​ម្ចាស់​ផ្ទះ​​ស្រែកហៅ​ខ្លួន​ទើប​ដឹង​ថា​ មាន​ចោរលួច​គាស់​​ចូល​ផ្ទះ​​​បង្ក​ការ​ភ្ញាក់​ផ្អើល​តែ​ម្តង ។

កម្លាំង​ជំនាញ​នគរបាល​ស្រុក​កោះធំ​ ក្រោយ​ពី​កើតហេតុ​បាន​​ចុះ​​ពិនិត្យ​ផ្ទះ​កើតហេតុ ឃើញ​បង្អួច​ផ្ទះ​ត្រូវ​ចោរលួច​គាស់​របើកដែក និង​បន្សល់​ទុកចបជីក​មួយ និង​ពូថៅ​មួយ​​សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ដើម្បី​​នាំ​ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕