Update៖ អគ្គិភ័យ ឆាបឆេះ រោងកម្មករ បានរលត់ទាំងស្រុងហើយ

ភ្នំពេញ៖ រោងស្នាក់នៅរបស់កម្មករ ក្នុងមន្ទីរពេទ្យរុស្សីុ ដែលបានភ្លើងឆាបឆេះ នៅម៉ោងប្រមាណ១០ ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានរលត់ទាំងស្រុងហើយ។

បើតាមលោក ព្រហ្ម យ៉ត ប្រធានការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានអោយដឹងថា ក្នុងប្រតិបត្តិការអន្តរាគមន៍នេះ កម្លាំងជំនាញរបស់លោក ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន៥គ្រឿង ហើយបានបាញ់ពន្លត់អស់ចំនួន៣គ្រឿង។

លោក ព្រហ្ម យ៉ត បញ្ជាក់ថា កម្លាំងជំនាញ បានប្រើប្រាស់ រយៈពេលប្រហែលជាង៣០នាទី ទើបអាចពន្លត់អគ្គិភ័យបានទាំងស្រុង ហើយក្នុងហេតុការណ៍នេះ ពុំមានអ្នករបួស ឬគ្រោះថ្នាក់នោះឡើយ។

សេចក្តីរាយការណ៍បានបញ្ជាក់ នៅម៉ោង១១ៈ៣០នាទី ថ្ងៃទី៧នេះថា ភ្លើងត្រូវបានរលត់ទាំងស្រុងហើយ បន្ទាប់ពីមានកិច្ចអន្តរគមន៍ពីអាជ្ញាធរ និងកម្លាំងពន្លត់អគ្គិភ័យ។

មូលហេតុដែល បង្ករករណីអគ្គិភ័យនេះ បណ្តាយមកពីបុគ្គលិក ដែលស្នាក់នៅក្នុងរោកម្មករនេះ អុជធូប ហើយទុកចោល ចាក់សោរចេញក្រៅបាត់អស់ ទើបបណ្តាលអោយឆាបឆេះ រោងដែលជាប្រភេទឈើ ប្រក់ស័ង្កសី។

យ៉ាងណាក៏ដោយរហូតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីទំហំនៃការខូចខាតនោះនៅឡើយទេ ឯមូលហេតុតាមការសន្និដ្ឋានដូចៗគ្នាថា មកពីមនប្រយ័ត្នអុជធូបទុកចោលក្នុងរោងនេះ ដោយពុំមានអ្នកនៅចាំមើល៕