ពលរដ្ឋខ្មែរ ដែលត្រូវអាជ្ញាធរថៃ ចាប់ឃុំខ្លួនក្នុងហេតុ ប៉ះទង្គិចគ្នានៅផ្សាររោងគ្លឿ ត្រូវបានអាជ្ញាធរខ្មែរ ជួយធានាអោយនៅក្រៅឃុំ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពេលកំពុងចូលរួមកិច្ច ប្រជំុលើកទី៣ នៃគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី ០៥ កុម្ភៈ ២០១៦ ទទួលបានការណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា  អោយយកចិត្តទុកដាក់ ការពារពលរដ្ឋខ្មែរ ដែលត្រូវបានចោទប្រកាន់ក្នុង ហេតុការណ៍ នៃការប៉ះទង្គិចគ្នារវាងក្រុមអាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាមួយក្រុមសើុបអង្កេតពិសេសថៃមកពី ទីក្រុងបាងកក ដែលចុះមកត្រួតពិនិត្យកម្មសិទ្ធ បញ្ញាលើទំនិញនៅផ្សាររ៉ុងក្លឿ នៅថ្ងៃទី ០៣ កុម្ភះ ២០១៦ កន្លងមកនេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី៧ ខែកុម្ភៈ នេះបាន អោយដឹងថា ក្រោយពីទទួលបានទទួលការណែនាំនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានណែនាំបន្ទាន់ភ្លាមឲ្យ ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា នៅប្រទេសថៃ រកមេធាវី ដើម្បីការពារពលរដ្ឋយើង ទោះជាចំនួនប៉ុន្មាននាក់ និងទោះជាក្នុង ករណីណាក៏ដោយ  ដូចអ្វីដែលយើងបានធ្វើកន្លងមក។

លោក ជុំ សុន្ទរី បញ្ជាក់ទៀតថា នៅព្រីកថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ២០១៦  ឯកអគ្គរាជទូត និងអគ្គ កុងស៊ុលកម្ពុជា នៅប្រទេសថៃ បានរាយការណ៍ជូន លោកឧបនាយក រដ្ឋមន្រ្តី ហោ ណាំហុង ពីលទ្ធផលនៃការអនុវត្តន៏ តាម ការណែនាំខាងលើនេះថា "ពលរដ្ឋខ្មែរទី ៣ ដែលត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនពាក់ព័ន្ធ នីងការប៉ះទង្គិច ខាងលើនេះ ត្រូវបានស្ថានអគ្គកុងស៊លកម្ពុជានៅ ស្រះកែវ សហការជាមួយគ្រួសារជនជាប់ចោទ ដោះស្រាយធានា អោយនៅក្រៅឃំុរួចហើយ។ ចំពោះពលរដ្ឋខ្មែរ ២ នាក់ទៀត ដែលត្រូវបានតុលាការថៃ កាត់ទោស នៅថ្ងៃទី ០៤ កុម្ភៈ ២០១៦ ឲ្យជាប់ពន្ធនាគារ ៣ ខែ ស្ថានអគ្គកុងស៊លកម្ពុជានៅស្រះកែវ បានសហការជាមួយគ្រួសារ ជនជាប់ចោទ ដោះស្រាយធានាអោយនៅក្រៅឃំុ ហើយសង្ឃីមថា អាចនិងទទួលបានផលវិជ្ជមានក្នុងសប្តាហ៍ក្រោនេះ"៕