របប​អាហារ​សម្រាប់​អ្នក​ជំងឺសរសៃប្រសាទ​នៅ​ចុងដៃ​ចុងជើង​

របប​អាហារ​សម្រាប់​អ្នក​ជំងឺសរសៃប្រសាទ​នៅ​ចុងដៃ​ចុងជើង​

​តើ​អ្នក​ធ្លាប់​មាន​អា​ការៈឈឺចាប់ ស្ពឹកៗ ឈឺ​ឈៀបៗ ឬ​អារម្មណ៍​ក្រហាយៗ​នៅ​ប្រអប់ដៃ ឬ​ជើង​ដែរ​ទេ​? វា​អាច​ជា​ជំងឺ Peripheral Neuropathy ដែល​ជា​ការខូចខាត​ទៅ​លើ​សរសៃប្រសាទ​នៅ​ចុងដៃចុងជើង​ដែល​បង្កឡើង​ដោយ​កត្តា​ជាច្រើន​ដូចជា ការ​មាន​របួស ជំងឺ​ទឹកនោម​ផ្អែម ការបង្ក​រោគ និង​ការប៉ះពាល់​នឹង​ជាតិពុល​ជាដើម​។ យក​ល្អ​អ្នក​គួរតែ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ និង​ការព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​។

​អ្វី​ដែល​កើតមាន​ជា​ញឹកញាប់​នោះ​គឺថា ការប្រើប្រាស់​ថ្នាំ​ចេញពី​វេជ្ជបញ្ជា​អាច​ដោះស្រាយ​រោគសញ្ញា​របស់​វា​បាន​។ ការជ្រើសរើស​របប​អាហា​ត្រឹមត្រូវ​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​។

វីតាមីន B ត្រូវបាន​គេ​ស្គាល់​ថា​មាន​តួនាទី​បំលែង​អាហារ​ទៅ​ជា​ថាមពល​ដែល​រាងកាយ​អាច​ប្រើប្រាស់​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​ក៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​សុខភាព​សរសៃប្រសាទ និង​មុខងារ​របស់​វា​ដែរ​។ ដោយសារតែ​ជំងឺសរសៃប្រសាទ​ចុងដៃចុងជើង​មាន​ការខូចខាត​សរសៃប្រសាទ​នោះ វា​គួរតែ​ជាហេតុ​ផល​ដ៏​ល្អ​មួយ​ដែល​ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន B គឺជា​រឿង​ត្រឹមត្រូវ​។

ស៊ុត សណ្តែក គ្រាប់​ធញ្ញជាតិ ថ្លើម​គោ និង​ថ្លើម​ជ្រូក​សុទ្ធតែជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន B1​។ អាហារ​សម្បូរ​វីតាមីន B2 វិញ​មាន​ដូចជា ទឹកដោះគោ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ព្រមទាំង​បន្លែ​ពណ៌​បៃតងចាស់​។ ត្រី និង​សាច់មាន់​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន B3​។ ដើម្បី​ផ្គត់ផ្គង់​វីតាមីន B6 ដល់​រាងកាយ​គ្រប់គ្រាន់ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ដំឡូង​បារាំង ចេក សាច់​បក្សី ត្រី និង​អាហារ​សមុទ្រ​ផ្សេងៗ​ទៀតហើយ​។ ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ សាច់ និង​ត្រី​ក៏​ផ្តល់​ជា​វីតាមីន B12 ផងដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។