​ទម្លាប់​អាក្រក់​ដែល​ប៉ះពាល់​ដល់​ជីវ​ហា​វិញ្ញាណ​

​ទម្លាប់​អាក្រក់​ដែល​ប៉ះពាល់​ដល់​ជីវ​ហា​វិញ្ញាណ​

​ដោយសារ​តែ​ជីវ​ហា​វិញ្ញាណ​នេះ​ហើយ​ទើប​ធ្វើឲ្យ​ការ​ញ៉ាំ​អាហារ​របស់អ្នក​មាន​ការរីករាយ​ទៅបាន​។ ឃានវិញ្ញាណ​គឺជា​ចុង​សរសៃប្រសាទ​ស្រង់​រសជាតិ​អាហារ​ដែល​ស្ថិត​នៅលើ​ផ្ទៃ​របស់​អណ្តាត​ដែល​ជួយ​ឲ្យ​អ្នកអាច​រីករាយ និង​ស្គាល់​រសជាតិ​ផ្សេងៗ​គ្នា​របស់​អាហារ​បាន​។ ចូរ​ស្រមៃ​បន្តិច​ថា បើសិនជា​គ្មាន​វា​ទេ តើ​អ្នកនឹង​ធុញទ្រាន់​យ៉ាងណា​ទៅ​ពេល​ញ៉ាំ​អាហារ​?

​មាន​ទម្លាប់​ច្រើនណាស់​ដែល​អាច​ប៉ះពាល់​ដល់​ជីវ​ហា​វិញ្ញាណ​មួយ​នេះ​។ មិន​ខ្វល់​ថា​អ្នក​ចូលចិត្ត​ចំអិន​អាហារ ឬ​ញ៉ាំ​អាហារ​ទេ វា​អាច​នឹង​ធុញ​ឲ្យ​អ្នកលែង​រីករាយ​នឹង​ការ​ញ៉ាំ​ចំណី​ទៀត​បើសិន​ជា​អ្នក​មាន​ទម្លាប់​អាក្រក់​ដូចខាងក្រោម​នេះ​។

ញ៉ាំ​អាហារ​ច្រើនពេក​
ការ​ញ៉ាំ​ច្រើន​អាច​នាំ​ឲ្យ​ធាត់​ជ្រុល ហើយក៏​អាច​ធ្វើ​ឲ្យ​អ្នកលែង​ស្គាល់​រសជាតិ​ច្រើន​បានដែរ​។ ការសិក្សា​បាន​រកឃើញថា មនុស្ស​ដែល​ធាត់​ទំនងជា​មិនសូវ​ចំណាំ​រសជាតិ​អាហារ​បាន​ច្រើន​ដូច​អ្នក​មាន​ទម្ងន់​ធម្មតា​ឡើយ​។

ជក់បារី​
ទម្លាប់​មួយ​នេះ​មិន​ត្រឹមតែ​អាក្រក់​ចំពោះ​សួត និង​បេះដូង​ទេ តែ​ក៏​ប៉ះពាល់​ដល់​ជីវ​ហា​វិញ្ញាណ​ដែរ​។ សារធាតុ​គីមី​ខ្លះ​ក្នុង​ផ្សែង​បារី​អាច​បង្ក​ការ​រលាក​ដល់​សរសៃ​ឃាន​វិញ្ញាណ និង​កាត់បន្ថយ​អារម្មណ៍​ដឹង​របស់​វា​បាន​ទៀត​។ ការជក់បារី​ក៏​បណ្តាល​ឲ្យ​រលាក និង​ស្ទះ​ក្នុង​ផ្លូវដង្ហើម និង​បន្ថយ​សមត្ថភាព​ក្នុងការ​ស្រង់​រសជាតិ​ផងដែរ​។

​ញ៉ាំ​របស់​ផ្អែម​ច្រើន​
ខាងក្រោម​នេះ​គឺជា​ហេតុផល​ល្អ​មួយ​ដែល​អ្នក​មិន​គួរ​ធ្វើ​ទុក្ខ​ដល់​ខ្លួនឯង​ដោយ​ការ​ញ៉ាំ​របស់​ផ្អែម​ឡើយ​។ អ្នកជំនាញ​និយាយថា ការ​ញ៉ាំ ឬ​ផឹក​របស់​ដែល​មាន​ជាតិ​ផ្អែម​ច្រើន​អាច​ធ្វើឲ្យ​ជីវហាវិញ្ញាញ​ថយ​ចុះ​សមត្ថភាព​ស្រង់​រសជាតិ​បាន​។ រឿង​អាក្រក់​មួយ​ផ្សេង​ទៀត​នោះ​គឺ វា​ទៅ​បន្ថយ​អារម្មណ៍​នៃ​ការ​ចូល​ចិត្ត​ផ្អែម​។ ការ​ញ៉ាំ​របស់​ផ្ងែម​ច្រើន​ពេក​មិន​ត្រឹម​តែ​អា​ក្រក់​ចំពោះ​ជីវ​ហា​វិញ្ញាណ​ទេ តែ​ក៏​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​ផង​ដែរ​។

ញ៉ាំ​ប្រៃ​ពេក​
ការ​ញ៉ាំ​ប្រៃ​ពេក​មិន​ត្រឹមតែ​អាក្រក់​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ទេ តែ​ក៏​ធ្វើ​ឲ្យ​អ្នកលែង​សូវ​ដងរ​ស​ជាតិ​អាហារ​បានដែរ​។ ដូច្នេះ​រាល់​ការ​ចំអិន​អាហារ​ធ្វើយ៉ាងណា​មិន​ត្រូវ​បន្ថែម​ជាតិ​ប្រៃ​ច្រើនៗ​ពេក​ឡើយ​។ ក្រៅពី​កាត់បន្ថយ​ជាតិ​ប្រៃ យក​ល្អ​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ​ដែរ ព្រោះ​វា​ជា​អាហារ​ដែល​ប្រឡាក់​អំបិល​។

ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ច្រើនពេក​
អ្នកជំនាញ​និយាយថា ជីវ​ហា​វិញ្ញាណ និង​វិញ្ញាណ​ស្រង់ក្លិន​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​អាច​រីករាយ​នឹង​ការ​ញ៉ាំ​អាហារ​បាន​។ មាន​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ច្រើនណាស់​ដែល​ប្រើ​ច្រើន​អាច​ប៉ះពាល់​ដល់​ច្រមុះ ដូច្នេះ​វា​ក៏​អាច​កាត់បន្ថយ​សមត្ថភាព​នៃ​ការ​ស្រស់​រសជាតិ​បានដែរ​។ ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ដែល​រំខាន​ដល់​វិញ្ញាណ​នៃ​ការ​ស្រង់ក្លិន​នោះ​មាន​ចាប់ពី ថ្នាំ​បន្ធូរ​សាច់ដុំ រហូត​ដល់​ថ្នាំ​ប្រឆាំង​អាឡែ​ហ្ស៊ី​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។