ខ្ញុំ​មិន​ខ្វល់ សំខាន់​ខ្ញុំ​ជា​គ្រូពេទ្យ​

Doliprane TVC

​មានរឿង​ជាច្រើន​ដែល​មិនគួរ​ឲ្យ​ជឿ ហើយ​នៅពេលដែល​យើង​បានដឹង ហើយ​ជឿថា​ជាការ​ពិត​នោះ រឿង​ខ្លះ​អាចធ្វើ​ឲ្យ​យើង​រំភើបចិត្ត និង ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​ថែម​ទៀតផង ។​

ខ្ញុំ​មិន​ខ្វល់ សំខាន់​ខ្ញុំ​ជា​គ្រូពេទ្យ​

​ស្ដ្រី​ម្នាក់​ដែល​បាន​បាត់បង់​ជើង​របស់ខ្លួន​ទាំងពីរ​របស់​នាង ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​តម្រូវ​ឲ្យ​កាត់​នោះ ពេលនេះ​នាង​បានក្លាយ​ទៅជា​អ្នក​គ្រូពេទ្យ​ម្នាក់ ហើយ​បាន​ថែរក្សា​អ្នកភូមិ​ដល់​ទៅ ១០០០ នាក់ នា​តំបន់ភ្នំ​មួយកន្លែង ស្ថិតនៅ​ភាគ​និរតី​នៃ​ខេត្ត Chongqing ប្រទេស​ចិន ។

ខ្ញុំ​មិន​ខ្វល់ សំខាន់​ខ្ញុំ​ជា​គ្រូពេទ្យ​

​អ្នកគ្រូ​ពេទ្យ Li Hongju អាយុ ៣៧ ឆ្នាំ តែង​ធ្វើដំណើរ​ដោយ​វិធី​សាមញ្ញៗ គឺ​នាង​ដើរ​ដោយ​ប្រើ​ជើង ទម្រ​ធ្វើ​ពី​ឈើ ដែល​អ្នក​គ្រូពេទ្យ​ធ្វើបែបនេះ​នៅ​រៀងរាល់​ពេលដែល​គាត់​ទទួលបាន​ការហៅ ហើយ ការហៅ​សរុប​ពី​អ្នកភូមិ​មាន​ចំនួន​ដល់​ទៅ ៦០០០ ដង ក្នុង​រយៈពេល ១៥ ឆ្នាំ ។​

ខ្ញុំ​មិន​ខ្វល់ សំខាន់​ខ្ញុំ​ជា​គ្រូពេទ្យ​

​រំឭក​ពី​អតីតកាល នៅវេលា​ថ្ងៃត្រង់ ខែ​មិនា ឆ្នាំ ១៩៨៣ នាង Li Hongju មាន​អាយុ ៤ ឆ្នាំ​, ពេលនោះ នាង​បានធ្វើ​តាមផ្លូវ​ឆ្ពោះទៅកាន់​សាលា​ម​ត្តេ​យ្យ ។ នាង​ត្រូវបាន​រថយន្ត​សណ្ដោង​ធុន​ធំ​មួយគ្រឿង បុក ហើយ​ជាប់​នៅក្រោម​រថយន្ត​នោះ ។ បន្ទាប់ពី​ឆ្លងកាត់​ការ​កាត់​អវៈយវៈ​ដែល​ខូចខាត​ដោយសារ គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​នោះ នាង Li Hongju នៅសល់​ជើង​ទាំង​គូ​របស់​នាង​ត្រឹមតែ ៣ សង់ទីម៉ែត្រ​ប៉ុណ្ណោះ ។​

ខ្ញុំ​មិន​ខ្វល់ សំខាន់​ខ្ញុំ​ជា​គ្រូពេទ្យ​

​នៅពេលដែល​នាង​មាន​អាយុ ៨ ឆ្នាំ នាង​បាន​រៀន​ដើរ​ដោយ​ប្រើ​ដៃ​ទាំងពីរ​របស់​នាង ទាំង​ប្រឹង យោងខ្លួន​នាង​ឲ្យ​ខ្ពស់​ផុតពី​ដី និង​មាន​កៅអី​ឈើ​ដើម្បី​ធ្វើជា​ជើង​ទម្រ​សម្រាប់​ការដើរ ។ អ្នកគ្រូ​ពេទ្យ Li Hongju បានចាត់ទុក​បទពិសោធ​ន៍​មួយ​នេះ ជា​រឿង​ដ៏​សែន​លំបាក ដូច្នេះ​អ្នកគ្រូ​ពេទ្យ​បាន សម្រេចចិត្ត​បន្ដ​ការជួយ​ដល់​ជីវិត​អ្នកដទៃ​មិន​រុញ​រា​ឡើយ ៕ ខេមរា (​ប្រភព​៖ CCTVNews)