ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អ្នកលេង​ស្គី​ជនជាតិ​ឆេ​ក​៥​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​បាក់​ទឹកកក​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ដែល​នាំ​មនុស្ស​ទៅ​ជាមួយ​១៧​នាក់​នៅ​តំបន់ TYROL នៃ​ជួរ​ភ្នំ ALPES ខាង​ប៉ែក​អូ​ទ្រី​ស ។

គ្រោះថ្នាក់​នេះ​ក៏​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួស​ផង​ដែរ ។ ជន​រង​គ្រោះ​ទាំង​៥​នាក់​ស្ថិត​ក្នុង​ក្រុម​អ្នកលេង​ស្គី​ឆេ​ក​២​ក្រុម ។ ការ​បាក់​ទឹកកក​នេះ​កើត​មាននៅ​កន្លែង​មួយ​កម្ពស់​ប្រមាណ​ជា​២.០០០​ម៉ែត្រ ។ អ្នកលេង​ស្គី​មួយ​ចំនួន​អាច​រើ​រួច​ពី​គំនរ​ព្រិល​ដែល​បាក់ ។

មានការ​បាក់​ទឹកកក​ឯទៀត​ៗ​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​នៅ​តំបន់ TYROL អូ​ទ្រី​ស​ញ៉ាំង​ឱ្យ​មាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពួក​អ្នកលេង​ស្គី​ដែល​ជួប​ការ​លំបាក ៕