ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​​រាជ​ធានី​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក បាន​ដេញ​ស្ទាក់​ចាប់​បាន​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​៣​នាក់ ​ដកហូត​អាវុធ​ខ្លី​១​ដើម និង​ថ្នាំ​ញៀន​៤​កញ្ចប់​ ​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១៧៣ កែង​ផ្លូវ​លេខ​៤៣២ ក្នុង​សង្កាត់​ទំនប់​ទឹក ​ខណ្ឌ​ចំការ​មក ​។

ជនសង្ស័យ​ទាំង​​៣នាក់​​​​ខាង​លើ​​នេះ​​ មាន​ ​​១-ម្នាក់​​ឈ្មោះ​ សយ សុភាព ភេទ​ប្រុ​ស ​អាយុ​២៧​ឆ្នាំ ​២-​​ឈ្មោះ ទូច ​ចំរើន ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​​និង​៣-ឈ្មោះ  ឆេ​ង សួង ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​ទាំង​៣នាក់​មុខរបរ​​​ស្នាក់​នៅ​មិន​ពិត​ប្រា​ដក និង​ដកហូត​វត្ថុ​តាង​ជាក់ស្តែង​មាន​កាំភ្លើងខ្លីម៉ាក​៥៤ ព្រមទាំង​ថ្នាំ​ញៀន​៤​កញ្ចប់​ផង​ដែរ  ។

​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ដើម្បី​ធ្វើ​កំណត់ហេតុ​​​បញ្ជូន​បន្ត​តាមនីតិវិធី ៕