ខ្យល់ព្យុះ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង នៅ​សង្កាត់​កោះរ៉ុង​

ព្រះសីហនុ: តាម​សេចក្តីរាយការណ៍​ពី​នគរបាល មូលដ្ឋាន​នៅ​សង្កាត់​កោះរ៉ុង បាន​ឲ្យ​ដឹងថា​៖​នៅ​យប់មិញ​នេះ​ម៉ោង​ប្រមាណ​២​រំលង​អ​ធ្រា​ត មាន​ខ្យល់ព្យុះ ជំនោរ​សមុទ្រ បណ្តាល​ឲ្យ​រលំ​ផ្ទះ​ពលរដ្ឋ​អស់​២​ខ្នង​ផ្ទះ ក្នុងនោះ​ផ្ទះមួយ​ខ្នង​ម្ចាស់​ឈ្មោះ​ផេង រី រលំ​បាក់​ចូល​សមុទ្រ រសាត់​បាត់​ទាំងស្រុង តែ​មិន​បណ្តាល​ឲ្យ​រងគ្រោះ​ដល់​មនុស្ស​ឡើយ​។​

​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត ព្រះសីហនុ សូម​ធ្វើការ​អំពាវនាវ សូម​ប្រជា​នេសាទ​ទាំងអស់​មេត្តា​កុំ​ចេញ​ទូក​ទៅ​នេសាទ ពិសេស​អាជីវករ ដែលមាន​នាវា​ដឹក​ភ្ញៀវទេសចរ ទៅ​កំសាន្ត​តាម​កោះ​នានា មេត្តា​ប្រុងប្រយ័ត្ន ដើម្បី​សុវត្ថិ​ភាពជា​ចំបង និង​ហាម​រាល់​ការធ្វើដំណើរ​កំសាន្ត តាម​កោះ​មួយរយៈ រងចាំ​ស្ងប់ខ្យល់​ព្យុះ​រលក ទើប​អនុញ្ញាត​បន្ត​៕​

ខ្យល់ព្យុះ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង នៅ​សង្កាត់​កោះរ៉ុង​

ខ្យល់ព្យុះ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង នៅ​សង្កាត់​កោះរ៉ុង​