ម៉ាក​សឺ​ដេ​ស ប៉ះជាមួយជញ្ជាំង​ថ្ម​របងភូមិ​គ្រឹះ​សម្ដេច​ពញា​ចក្រី ​ហេង ​សំ​រឹន​

Doliprane TVC

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១៣ និង ៥០ នាទី​ជិត​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៨ ចំណុច​ថ្នល់បំបែក​ជា​បី​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

ម៉ាក​សឺ​ដេ​ស ប៉ះជាមួយជញ្ជាំង​ថ្ម​របងភូមិ​គ្រឹះ​សម្ដេច​ពញា​ចក្រី ​ហេង ​សំ​រឹន​

​តាម​ប្រភពពី​លោក​វរៈសេនីយ៍ត្រី អាំ សុផល អធិការ​ស្រុក​ពញាក្រែក​បានឱ្យដឹងថា នៅវេលា​ម៉ោង​ខាងលើ​មាន​រថយន្ត​ម៉ាក​សឺ​ដេ​ស ១ គ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2 F 9970 បាន​បើក​ពី​ផ្លូវបំបែក​ក្រែក​ក្នុង​ល្បឿន​លឿន​មកដល់​ផ្លូវបំបែក​ខាងលើ​បត់​មិនទាន់​ក៏​ជ្រុល​ចង្កូត​ហួស​ទៅបុក របង​ថ្ម​ភូមិគ្រឹះ​របស់​សម្តេច​ពញា​ចក្រី ហេង​សំរិន បាក់​អស់​ចំនួន ២ ផ្ទាំង និង រងរបួស​មនុស្ស​ជិះ​ក្នុង​រថយន្ត​ចំនួន ២ នាក់​ទី ១ ឈ្មោះ ណុ​ច ភេទ​ប្រុស អាយុ ៣១ ឆ្នាំ​ជនជាតិខ្មែរ ស្នាក់នៅ​ខុន​ដូ​ឌឺ​កេស​ស​ភ្នំពេញ​ជា​អ្នកបើកបរ​រងរបួស​ស្រាល និង អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ស វ៉ាន់​វ​ឌ្ឍ​នាសារ​ភូមិ ភេទ​ប្រុស អាយុ ៤០ ឆ្នាំ​រងរបួស​ធ្ងន់​បាក់ដៃ​ឆ្វេង​រស់នៅ​ជាមួយគ្នា ។​

ម៉ាក​សឺ​ដេ​ស ប៉ះជាមួយជញ្ជាំង​ថ្ម​របងភូមិ​គ្រឹះ​សម្ដេច​ពញា​ចក្រី ​ហេង ​សំ​រឹន​

​បច្ចុប្បន្ន​ជនរងគ្រោះ​បាន​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រីឯ​រថយន្ត​បង្ក​សមត្ថកិច្ច​ឃាត់ទុក​នៅ​កន្លែងកើតហេតុ និង ចាត់ការ​បន្ត ៕
<p style=”text-align: center;”><em><strong> សុខ​ផន ត្បូងឃ្មុំ​</strong></em></p>