រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ហ្វ្រាំង​មិន​ស៊ី​ ឡើងលើ​សួនច្បារ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​

Doliprane TVC

​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន CPAC CONCRETE មួយគ្រឿង​បើក​ចុះ​ពី​ស្ពាន​ព្រះមុនីវង្ស​ចាស់​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏បាន​បើក​ឡើងលើ​សួនច្បារ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ សំណាងល្អ​មិន​បង្កឱ្យមាន​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់ ។ ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៤៥ នាទី​រសៀល ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ខាងក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ហ្វ្រាំង​មិន​ស៊ី​ ឡើងលើ​សួនច្បារ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ចរាចរ​ណ៍​ម្នា​ក់បាន​ប្រាប់​ឱ្យដឹងថា​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បង្ក​នេះ ម៉ាក មី​ហ្សុ​យ​ប៊ី​ស៊ី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-១០០២ បើកបរ​ដោយ​បុរស​ម្នាក់​ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ហើយ​ឡើងលើ​សួនច្បារ​ខាងក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ រួច​ចុះ​រត់​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ ។​

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ហ្វ្រាំង​មិន​ស៊ី​ ឡើងលើ​សួនច្បារ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​

​ក្រោយពេល​កើតហេតុ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏បាន​ចុះមក​ដល់ និង មាន​អ្នកតំណាង​ភាគី​ខាង​ក្រុមហ៊ុន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បង្កចេញ​មុខមក​ធ្វើការ​ដោះ​ធានា ដោយ​សុំ​យក​រថយន្ត​នោះ​ទៅ​ចាក់​បេតុង​សិន ទើប​ប្រគល់​ទៅឱ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​បន្តទៅទៀត ៕

ភី ផល​