Update៖ អគ្គិភ័យ នៅផ្សារកំពង់ស្ពឺ ឆេះបណ្តាលមកពី គំនរធ្យូង ក្នុងផ្ទះលក់អំបិល

កំពង់ស្ពឺ៖ សេចក្តីរាយការណ៍ បានអោយដឹងថា អគ្គិភ័យ ដែលឆាបឆេះ នៅខាងលិច ចំណតរថយន្តខេត្តកំពង់ស្ពឺ ក្បែរផ្សារកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងក្រុងច្បារមននោះ បណ្តាលមកពីគំនរធ្យូង ក្នុងផ្ទះលក់អំបិល។

បើតាមប្រជាពលរដ្ឋ បានបញ្ជាក់ថា  អគ្គិភ័យនេះ បានឆាបឆេះចេញពី ផ្ទះអ្នកលក់អំបិល និងធ្យូង នៅម៉ោង ១:៤០នាទី ហើយមូលហេតុមកពីឆេះគំនរធ្យូង។

ប្រជាពលរដ្ឋបាន បន្តទៀតថា ដំបូងឡើយឆេះគំនរធ្យូង ហើយម្ចាស់ផ្ទះឈ្មោះ រឹទ្ធិ និងប្រពន្ធគេហៅ ម៉ែស្រលៀស បានព្យាយាមពន្លត់ដោយខ្លួនឯងដែរ តែមិនអាចគ្រប់គ្រងបាន ក៏ឆេះរាលដាលតែម្តង។

សវតារឿង៖ សេចក្តីរាយការណ៍ នៅម៉ោងប្រមាណ ២:៣០នាទី រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអោយដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ៤ល្វែង កំពុងត្រូវអគ្គិភ័យឆាបឆេះ ស្ថិតនៅខាងលិចចំណត រថយន្តកំពង់ស្ពឺ ក្បែរផ្សារកំពង់ស្ពឺ តាមបណ្តិយផ្លូវជាតិលេខ៤ ក្នុងក្រងច្បារមន។

សេចក្តីរាយការណ៍ បានអោយដឹងទៀត ផ្ទះល្វែងដែលឆាបឆេះនេះ ជាផ្ទះលក់អង្ករ ប្រភេទថ្មក្រោមឈើលើ ហើយអគ្គិភ័យបានឆាបឆេះនៅជាន់ទីពីរ នៅម៉ោងប្រមាណ ២រសៀលនេះ៕