ផ្ទុះបែកមាត់ ម្នាក់ទៀតហើយ ដោយសារតែ ជក់បារីអេឡិចត្រូនិច

អង់គ្លេស៖ យុវជនវ័យ ២២ឆ្នាំ ឈ្នោះ Ryan Bailey ដែលជាកម្មកររោងចក្រម្នាក់ បានរងរបួសជាទម្ងន់ ដោយរលាកភ្លើង បែកប្រអប់ដៃខាងឆ្វេង បបូរមាត់ និងបាក់ធ្មេញ និងថែមទាំងបណ្តាលឲ្យ ឆេះកម្រាលព្រុំក្នុងផ្ទះរបស់ខ្លួនថែមទៀត បន្ទាប់ពីរូបគេ ចាប់ផ្តើមផ្លុំបារីអេឡិចត្រូនិច ដើម្បីជក់។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណ:ដៃរបស់គេ មានសភាពហើម និងជាំខ្មៅ។ រូបគេបានប្រាប់ថា ​“ខ្ញុំពិតជាមានសំណាងណាស់ដែលនៅរស់រានមានជីវិត។ គ្រូពេទ្យបានប្រាប់ខ្ញុំថា នេះសំណាងហើយ ដែលវាផ្ទុះប៉ះត្រឹមធ្មេញ មិនដល់បំពង់ក បើមិនដូច្នោះទេ ខ្ញុំនឹងត្រូវស្លាប់”។

បើតាមរបាយការណ៍ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០០នាក់ទៅហើយ ដែលបាន។ 

តាមប្រភពបានឲ្យដឹងទៀតថា ធ្លាប់មានអគ្គីភ័យបង្កឡើង ដោយការជក់បារីអេឡិចត្រូនិចនេះ កន្លងមករួចមកហើយ និងមានសេចក្តីប្រកាស ឲ្យមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នទូទាំងប្រទេសផងដែរ នៅក្នុងចក្រភពអង់គេ្លស​កាលពីឆ្នាំមុននេះ។

យ៉ាងណាមិញ ការផ្ទុះបារីអេឡិចត្រូនិចនេះ ក៏ធ្លាប់មានពាក្យបណ្តឹងធំៗ ចំនួនបីនៅអាមេរិកផងដែរ ក្រោយពីមានជនរងគ្រោះធ្ងន់ធ្ងរ និងបាត់បង់ផ្នែករាងកាយរួចមក៕

ផ្ទុះបែកមាត់ ម្នាក់ទៀតហើយ ដោយសារតែ ជក់បារីអេឡិចត្រូនិចផ្ទុះបែកមាត់ ម្នាក់ទៀតហើយ ដោយសារតែ ជក់បារីអេឡិចត្រូនិចផ្ទុះបែកមាត់ ម្នាក់ទៀតហើយ ដោយសារតែ ជក់បារីអេឡិចត្រូនិចផ្ទុះបែកមាត់ ម្នាក់ទៀតហើយ ដោយសារតែ ជក់បារីអេឡិចត្រូនិច

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត