ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

នាង​Rossana Torales គ្រូពេទ្យ​ដ៏​ស្រស់​ស្អាត​ប្រចាំ​ក្លិប​Boavista នៅ​ក្នុង​លី​ក​ប្រេ​ស៊ី​ល​ទទួល​បាន​ប្រជាប្រិយភាព​តាម​រយៈ​ការ​បង្ហាញ​រូបរាង​សិច​ស៊ី​នៅ​លើ​ប្រព័ន្ធ​Instagram បើ​បុរស​អ្នកគាំទ្រ​បាល់ទាត់​រូប​ណា​បានឃើញ​ច្បាស់​ជា​ពេញចិត្ត​នាង​ជាក់​ជា​មិន​ខាន ។

កាលពីមុន​អ្នកគ្រូ​ពេទ្យ​ជនជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​រួមការ​ងារ​ជាមួយ​ក្លិប​Boavista នៅ​ក្នុង​ឆ្នាំ​២០១១ ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាល់ទាត់​ពេញចិត្ត ក្រោយ​ពី​នាង​បង្ហាញ​រូបថត​តាម​ប្រព័ន្ធ​Facebook​ក្នុង​ឥរិយាបថ​ផ្សេង​ៗ​ទាំង​ស្ថិត​ក្នុង​ឈុត​រឹប​រាង ហាត់ប្រាណ ឈុត​ប៊ី​គី​នី​នៅ​លើ​ឆ្នេរ​ខ្សាច់ គួប​ផ្សំ​នឹង​ស្នាមញញឹម​ដ៏​មាន​មន្ត​ស្នេហ៍​ទៀត​ផង​នោះ កាន់តែ​ទាក់ទាញ​ទឹកចិត្ត​ប្រុស​ៗ​ឱ្យ​លង់​ក្នុង​កាមារម្មណ៍រ​កស្មាន​មិន​ត្រូវ ។ ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ នាង​Rossana Torales ក៏​បាន​បង្ហាញខ្លួន​ជា​ថ្មី​តាម​ប្រព័ន្ធ​Instagram​ជាមួយ​រូបរាង​កាន់តែ​សិច​ស៊ី​ជាង​មុន​ក្នុង​ពេល​ហាត់ប្រាណ ឬ​ស្លៀក​ឈុត​ហែល​ទឹក​ឈរ​កាច់រាង​នៅ​មាត់​អាង​ហែល​ទឹកជា​ដើម ៕