អេ​នី​ហ្សា​ម មិនទាន់​ច្បាស់លាស់​ក្នុង​ចិត្ត​ពី​រឿង​ស្នេហា​ ​ ​ ​

Doliprane TVC

​ចាប់តាំងពី​បែកបាក់​ស្នេហ៍​ពី​អ្នកជំនួញ​វ័យក្មេង​កូនប្រុស​មន្ត្រី​ធំ​ម្នាក់​មក​តារាចម្រៀង​សាច់​សខ្ចី កញ្ញា អេ​នី​ហ្សា​ម ហាក់​មិនទាន់​បាត់​ឈឺចាប់​ក្នុង​ចិត្ត​នៅឡើយ ទើប​តារា​ស្រី​រូបនេះ​មិន​ព្រម​ទទួលយក​ស្នេហា​ថ្មី ទោះបីជា​នាង​មាន​បុរស​ក្រៅ​សិល្បៈ​ជាច្រើន​រោម​រោម​ស្រឡាញ់​ក៏ដោយ ។

អេ​នី​ហ្សា​ម មិនទាន់​ច្បាស់លាស់​ក្នុង​ចិត្ត​ពី​រឿង​ស្នេហា​ ​ ​ ​

ក្រោយពី​បាន​ទុក​បេះដូង​ឱ្យនៅ​ទំនេរ រយៈពេល​ជាង ពីរ​ឆ្នាំ​មក អេ​នី​ហ្សា​ម ត្រូវបាន​គេ​សង្កេត ឃើញថា​ត្រូវបាន បុរស​ទ្រព្យ​ស្តុក​វ័យ​កណ្តាល​ម្នាក់​ព្យាយាម​តាម​យកចិត្ត​នាង​ជាខ្លាំង ប៉ុន្តែ​មិនទាន់​ដឹង​ការឆ្លើយតប​របស់​នាង​យ៉ាងណាទេ​ព្រោះ តារា​ស្រី​រូបនេះ​មិនទាន់ បង្ហាញ​ជា​សាធារណៈ​នៅឡើយ ។ តែបើ​តាម​មិត្តភក្តិ​នាង​ថា​មើល​កាយវិការ និង ពាក្យសម្តី​របស់​នាង​ហាក់ បង្ហាញ​លទ្ធផល​វិជ្ជមាន​ចំពោះ​បុរស​ម្នាក់​នេះដែរ​ហើយ ។ ​

អេ​នី​ហ្សា​ម មិនទាន់​ច្បាស់លាស់​ក្នុង​ចិត្ត​ពី​រឿង​ស្នេហា​ ​ ​ ​

​ការ​ធ្លាយ​ចេញ​ព័ត៌មាន​ស្នេហា​ទី​ពីរ​ចាប់ផ្តើម​ដុះ​ពន្លក​នេះ​បើតាម អេ​នី​ហ្សា​ម បាន​បង្ហើប ថា ៖ នាង​មិនទាន់​សម្រេចចិត្ត​ទទួលយក​មួយរយ​ភាគរយ​នៅឡើយ​ទេ ចំពោះ​បុរស​ខាងលើនេះ ព្រោះ​នាង​សិក្សា​ចិត្ត​បុរស​ម្នាក់នេះ​មិនទាន់​ច្បាស់ ដូច្នេះហើយ​នាង​សុំ​ពេល​ពិចារណា​មួយរយៈ​សិន ។​

អេ​នី​ហ្សា​ម មិនទាន់​ច្បាស់លាស់​ក្នុង​ចិត្ត​ពី​រឿង​ស្នេហា​ ​ ​ ​

​មួយរយៈ​នេះ​គេ​សង្កេតឃើញថា តារាចម្រៀង​របស់​ផលិតកម្ម ថោ​ន កញ្ញា អេ​នី​ហ្សា​ម ហាក់ ឡើងសាច់​ទ្រលុកទ្រលន់​ខុសប្លែក​ពី​ធម្មតា ពោលគឺ​ចាប់ពី​នាង​បែកបាក់​ស្នេហា​ទីមួយ​ជាមួយ​បុរស​អ្នកជំនួញ​ធំ​ម្នាក់​មកម្ល៉េះ ។ បញ្ហា​ឡើង​គីឡូ​នេះ អេ​នី​ហ្សា​ម ក៏​ធ្លាប់​ព្យាយាម​ជ្រើស​វិធីសាស្ត្រ​ជាច្រើន ដើម្បី​សម្រក​ផងដែរ ។​

អេ​នី​ហ្សា​ម មិនទាន់​ច្បាស់លាស់​ក្នុង​ចិត្ត​ពី​រឿង​ស្នេហា​ ​ ​ ​

ពេល​នាង ធាត់ មាន​ទម្ងន់​រហូតដល់​ទៅ​ជាង ៥០ គីឡូក្រាម ឯណោះ​ដែល ធ្វើឱ្យ​នាង​ព្រួយបារម្ភ ខ្លាច​ធាត់​ទៅ​បាត់​រាងរៅ​លែង​ស្វែ​ល​ស្អាត​ដូច​មុន​គ្មាន​អ្នក​បេតី​លើ​រូបនាង ។
​ប៉ុន្តែ​តាមរយៈ​ការបង្ហាញ​វត្តមាន​របស់​នាង​គេ​នៅតែ​មើលឃើញ និង យល់ថា​នាង​ឡើងសាច់​ជាង​មុន​បន្តិច​មែន ប៉ុន្តែ​តារា​ស្រី​រូបនេះ​ក៏​នៅតែមាន​សម្រស់​ស្រស់ស្អាត​គួរឱ្យ​ឃ្នាន់ខ្នាញ់ និង ជឿថា​ពិតជា​មិន​ខ្វះ​ទេ​បុរស​ដែល​ចង់​ចូលខ្លួន​មក​នែបនិត្យ​រាងកាយ​សាច់​សខ្ចី​របស់​នាង ៕ ដេវីត​

អេ​នី​ហ្សា​ម មិនទាន់​ច្បាស់លាស់​ក្នុង​ចិត្ត​ពី​រឿង​ស្នេហា​ ​ ​ ​