ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជូនពរបងប្អូន ខ្មែរ-ចិន ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ រួមនិងភរិយា បានផ្ញើរសារជូនពរ បងប្អូនជនរួមជាតិ ដែលមានសែស្រឡាយកាត់ចិន និងវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិចិន-វៀតណាម សូមអោយសំណាងល្អ និងមានសេចក្តីសុខក្នុងក្រុមគ្រួសារ។

ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសរសេរថា "ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ក៏ដូចជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាមដែរ ឆ្នាំ២០១៦ នេះ ខ្ញុំនិងភរិយា សូមជូនពរអោយជនរួមជាតិ ទាំងអស់ ប្រកបដោយសុខភាពល្អ សំណាងល្អ និង សេចក្តីសុខគ្រប់ក្រុមគ្រួសារ"៕

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជូនពរបងប្អូន ខ្មែរ-ចិន ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន