បុរស​ម្នាក់ បាន​ស្លាប់ បន្ទាប់ពី​ត្រូវ​រថយន្ត​បើក​បុក និង កិន​ពីលើ

Doliprane TVC

កាលពី​វេលា​ម៉ោង ២ រសៀល​ថ្ងៃទី ៣១ ខែមករា នេះ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ ត្រង់ចំណុច​ខាងត្បូង​សាលាស្រុក​បាធាយ ខេត្តកំពង់ចាម ចំងាយ​ប្រហែល ១ គីឡូម៉ែត្រ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​ដែល​បង្កឡើង​ដោយ​រថយន្ត ១ គ្រឿង​ម៉ាក FUSO ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8065 បាន​បុក​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង​ម៉ាក គុប​មូល ពណ៍​ស្លែ គ្មាន​ស្លាក​លេខ​ដែល​បើកបរ​ដោយ​ឈ្មោះ ស៊ិន ឆុង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ​ក្នុង ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម ។

បុរស​ម្នាក់ បាន​ស្លាប់ បន្ទាប់ពី​ត្រូវ​រថយន្ត​បើក​បុក និង កិន​ពីលើ

បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ សង្កេតឃើញ​មាន​រថយន្ត​ម៉ាក FUSO ខាងលើ បាន​បើកបរ​ក្នុង​ទិស​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅបុក​កៀរ​កិន​ពីលើ​ម៉ូតូ ១ គ្រឿង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង ខណៈពេលដែល​ម្ចាស់​ម៉ូតូ​ខាងលើនេះ បាន​ព្យាយាម​បើក​ឆ្លងកាត់​ថ្នល់​មិនបាន​សម្រេច ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ ភ្លាមៗ​នោះ ម្ចាស់​រថយន្ត ក៏បាន​រត់​គេ​ខ្លួន​បាត់ស្រមោល ។

បុរស​ម្នាក់ បាន​ស្លាប់ បន្ទាប់ពី​ត្រូវ​រថយន្ត​បើក​បុក និង កិន​ពីលើ

បច្ចុប្បន្ននេះ រថយន្ត និង ម៉ូតូ​បង្ក​ខាងលើ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​បាធាយ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​កាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ រីឯ​ម្ចាស់​រថយន្ត​ដែល​បាន​រត់គេចខ្លួន​សមត្ថ​កិច្ច ក៏បាន​តាម​ស្រាវជ្រាវ​ស្វែងរក​ផងដែរ ៕ យិន វ៉ាន់ណេត​ (ប្រភព TV5)

បុរស​ម្នាក់ បាន​ស្លាប់ បន្ទាប់ពី​ត្រូវ​រថយន្ត​បើក​បុក និង កិន​ពីលើ