ជនជាតិ​ចិន​មក​ទស្សនា​ខេត្តសៀមរាប​ច្រើនជាងគេ​

រូបថត AKP​ភ្នំពេញ​៖ សៀមរាប គឺជា​ទីក្រុង​ប្រាសាទ​ទីមួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ច្រើនជាងគេ​ក្នុងចំណោម​ខេត្ត ក្រុង រាជធានី​ទាំង​២៤​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រៅពី​ខេត្តសៀមរាប រាជធានី​ទន្លេ​បួន​មុខ​ភ្នំពេញ គឺជា​តំបន់​ទេសចរណ៍​លេខ​២​បន្ទាប់ពី​អតីត​អាណាចក្រ​ខេត្តសៀមរាប​។ កាលពី​ឆ្នាំ​២០១៥​កន្លងមក ទេសចរ​បរទេស​ជន​ជាតិចិន​បាន​ទៅ​កម្សាន្ត​លម្ហែកាយ​ច្រើនជាងគេ​នៅ​ទីក្រុង​ចំណាស់​សៀមរាប​។

​របាយការណ៍​ទេសចរណ៍​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ទេសចរ​បរទេស​មក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប​មាន​ចំនួន​ជាង​២​លាន​១​សែន​នាក់ ក្នុងនោះ ជន​ជាតិចិន​ស្ថិតនៅក្នុង​លេខ​រៀង​ទី​១​ដែលមាន​ចំនួន​ជិត​៤​សែន​នាក់​។

​ជនជាតិ​កូរ៉េខាងត្បូង​ស្ថិតនៅក្នុង​លំដាប់​លេខ​រៀង​ទី​២​ក្នុង​ចំនួន​ភ្ញៀវ​៣​សែន​នាក់​, ជប៉ុន​ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​ចំនួន​១​សែន​២​ម៉ឺន​នាក់​, ថៃ​លេខ​៤, អាមេរិក​លេខ​៥, វៀតណាម​លេខ​៦, អង់គ្លេស ៧, ម៉ាឡេស៊ី​លេខ​៨, បារាំង​លេខ​៩ និង អូស្ត្រាលី​លេខ​រៀង​ទី​១០ ។​

​បើ​ផ្អែកលើ​តួលេខ​នេះ ចិន គឺជា​ជនជាតិ​ទី​១​ដែល​បានមក​ទស្សនា​ប្រទេស​ខេត្តសៀមរាប​ច្រើនជាងគេ​។ ប៉ុន្តែ​ប្រាក់ចំណូល​ដែល​បាន​ធ្លាក់​មក​ក្នុង​សេដ្ឋកិច្ចកម្ពុជា​អាចមាន​ចំនួន​តិចជាង​ភ្ញៀវ​មកពី​អាមេរិក ឬ​អឺរ៉ុប ពីព្រោះ ជនជាតិ​ចិន​ចំណាយ​តិច ហើយ​ការចំណាយ​របស់​ពួកគេ គឺ​ធ្លាក់​ចូលទៅក្នុង​ខ្សែចង្វាក់​ក្រុមហ៊ុន​ចិន​ដែលមាន​វត្តមាន​នៅក្នុង​ខេត្តសៀមរាប​តែប៉ុណ្ណោះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​