តារា​សម្តែង​សិង្ហ​បុរី លីវ ជី​ស៊ួ​ន ព្យាយាម​លាក់​មុខ​ប្រុស​ស្នេហ៍​

Doliprane TVC

​នាង លីវ ជី​ស៊ួ​ន ហៅ (Jesseca Liu) ជា​តារា​សម្តែង​សិង្ហ​បុរី ដែលមាន​ដើមកំណើត​ជា​កូនចៅ​ចិន និង កើត​នៅ​កោះ​ឡាំង​កា​វី (Lankawi) នៃ​ប្រទេស​ម៉ាឡេស៊ី គឺ​នៅ​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ខាងមុខនេះ នាង នឹងមាន​វ័យ ៣៧ ឆ្នាំ​ហើយ ។ កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​សន្និសីទកាសែត​មួយ​ត្រូវបាន​អ្នកកាសែត​សួរដេញដោល​ពី​ជីវិត​ស្នេហា របស់​នាង​ដែល​កន្លងមក​តែងតែ​បរាជ័យ ។ នាង​ឆ្លើយតប​ថា ពេលនេះ​កំពុង​តែមាន​ស្ថេរភាព​ក្នុង​ទំនាក់ទំនង ជាមួយ​ដៃគូ​ហើយ ។

តារា​សម្តែង​សិង្ហ​បុរី លីវ ជី​ស៊ួ​ន ព្យាយាម​លាក់​មុខ​ប្រុស​ស្នេហ៍​

រឿងរ៉ាវ​ទាំងនេះ គឺ​ផ្តើមឡើង​ដោយ​កាលពី​ឆ្នាំទៅ​ធ្លាប់មាន​ព័ត៌មាន​លេច​ឮថា នាង​មាន​ទំនាក់​យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​តារា​សម្តែង​ប្រុស​ឈ្មោះ ធាន មីង​យ៉ាវ ហៅ (Jeremy) ដែល​ពួកគេ​ធ្លាប់​សម្តែង​រួមគ្នា​នៅក្នុង​រឿង «​ការ​ស៊ើប​អង្កេត​ដ៏​សាហាវ​» ។ ហេតុដូច្នេះ​ហើយ​ទើប​អ្នកកាសែត​សួរថា តើ​មិត្ត​ប្រុស​នោះ​ជា​អ្នកសិល្បៈ មែន​ទេ ? នាង​ឆ្លើយថា សុំ​រក្សា​ការសម្ងាត់ ។

តារា​សម្តែង​សិង្ហ​បុរី លីវ ជី​ស៊ួ​ន ព្យាយាម​លាក់​មុខ​ប្រុស​ស្នេហ៍​

អ្នកកាសែត​បាន​ឈ្លេចសួរ​ពី​ប្រ​វត្ថិ​នៃ​ចំណងស្នេហា​រវាង​ពួកគេ​ទាំងពីរ តែ​ត្រូវបាន​នាង​ឆ្លើយតប​តែ ចម្លើយ​ដដែល​គឺ​សុំ​រក្សា​ការសម្ងាត់ និង​បាន​ពន្យល់ថា ខ្ញុំ​សង្ឃឹមថា អាចធ្វើ​ឲ្យ​ចំណងស្នេហា​នេះ​រក្សា​នូវ​ភាព​ស្ងប់ ស្ងាត់​រហូតដល់​ថ្ងៃ​រៀបការ​ទើប​ប្រកាសប្រាប់​ឈ្មោះ​កូន​ក​ម្លោះ​នោះ ។ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន នាពេល​ឆាប់ៗ​ខាងមុខនេះ​នាង Jesseca Liu នឹង​មក ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជួបជុំ​ញាតិមិត្ត ។

តារា​សម្តែង​សិង្ហ​បុរី លីវ ជី​ស៊ួ​ន ព្យាយាម​លាក់​មុខ​ប្រុស​ស្នេហ៍​

ទាក់ទង​បញ្ហា​នេះ​អ្នកកាសែត​បាន​សួរថា តើ​នាំ​មិត្ត​ប្រុស​ទៅ​ស្រុកកំណើត ដើម្បី​បង្ហាញមុខ​នៅ​ចំពោះមុខ​ចាស់ទុំ​ដែរឬទេ ? នាង​គ្រវីក្បាល​ព្រមទាំង​ឆ្លើយ​ទាំង​និយាយថា ម៉េច​ក៏​ឆាប់​ម្លេះ ៕ គ ឡេង​

តារា​សម្តែង​សិង្ហ​បុរី លីវ ជី​ស៊ួ​ន ព្យាយាម​លាក់​មុខ​ប្រុស​ស្នេហ៍​

តារា​សម្តែង​សិង្ហ​បុរី លីវ ជី​ស៊ួ​ន ព្យាយាម​លាក់​មុខ​ប្រុស​ស្នេហ៍​