ព្រះចៅ​អធិការ​វត្ត​ជ្រៃ​ហូរ​ព្នៅ​នៅ​ខេត្ត​កំពង់ស្ពឺ​បណ្ដេញ​ព្រះសង្ឃ​១៣​អង្គ​ចេញ​ពី​វត្ត

ព្រះចៅ​អធិការ​វត្ត​ជ្រៃ​ហូរ​ព្នៅ ស្ថិត​ក្នុង​ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​បណ្ដេញ​ព្រះសង្ឃ​ចំនួន ១៣​អង្គ​ចេញ​ពី​វត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​៧ កុម្ភៈ ក្រោម​ហេតុផល​ថា ព្រះសង្ឃ​ទាំង ១៣​អង្គ​មិន​ស្តាប់​បង្គាប់។ ព្រះសង្ឃ​ទាំង ១៣​អង្គ ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ផង បាន​ប្រតិកម្ម​នឹង​ការ​បណ្ដេញ​ចេញ​នេះ និង​ទាមទារ​ឲ្យ​ថ្នាក់​ដឹក​នាំ​សង្ឃ អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ។

សូម​រង់ចាំ​ស្តាប់​ព័ត៌មាននេះ តាមការ​សាកសួរ​របស់ លោក យ៉ង ចាន់តារា ជាមួយ​ព្រះតេជព្រះគុណ កើត ផល ជា​ព្រះសង្ឃ​មួយ​អង្គ​ក្នុង​ចំណោម ១៣​អង្គ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​វត្ត​ក្នុង​កម្មវិធី​ផ្សាយ​ពេល​ព្រឹក!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។