ករុណា ពេជ្រ បង្ហាញ​អារម្មណ៍ស្តាយ សុគន្ធ នីសា​

Doliprane TVC

​ក្រោយពី​តារាចម្រៀង​រូប​ស្រស់ សុគន្ធ នីសា ដែលជា​មិត្ត​រួម​ផលិត​កម្មបាន​ចាក​ចេញពី​ទ្រនំ ថោ​ន លោក ករុណា ពេជ្រ បាន​និយាយថា លោក​ក៏មាន​ការសោកស្តាយ សុគន្ធ នីសា ដែរ ។ តែ​យ៉ាងណា​ជាការ​សម្រេចចិត្ត​របស់​នាង ។ ទោះជា​យ៉ាងនេះ​ក្តី ករុណា ពេជ្រ និង សុគន្ធ នីសា នៅតែមាន​ការងារ​ច្រើន​ជាមួយគ្នា ។​

ករុណា ពេជ្រ បង្ហាញ​អារម្មណ៍ស្តាយ សុគន្ធ នីសា​

ករុណា ពេជ្រ បង្ហាញ​អារម្មណ៍ស្តាយ សុគន្ធ នីសា​

​ថ្មីៗ​នេះ​លោក ករុណា ពេជ្រ បាន​និយាយ​ប្រាប់ថា​«​ក្នុងនាម​ជា​មិត្តភក្តិ​ធ្លាប់​រួម​ការងារ​ជាមួយគ្នា តែងតែមាន​អារ​ម្ម​ណ៏​ថា សោកស្តាយ​ជា​រឿង​ធម្មតា ។ ទោះបីជា នីសា ចាក​ចេញទៅ​ផលិតកម្ម ផ្សេង​ក៏ពិតមែន តែ​ពួកយើង​នៅតែ​បន្ត​រាប់អាន​គ្នា​ដូច​មុន​ដដែល ។ ណាមួយ​ខ្ញុំ និង នីសា នៅតែ​បន្តការងារ​ជាមួយគ្នា​ដូច​មុន តាមរយៈ​ច្រៀង​នៅក្នុង​កម្មវិធី​នានា​» ។ ម្ចាស់​បទ​«​ហេតុអ្វី​បង​ស្គាល់​អូន​» រូបនេះ​បាន​បន្ត ទៀតថា ថ្វី​ត្បិត​ជា​មិត្តភក្តិ​ស្និទ្ធស្នាល​ជាមួយគ្នា​ក៏ពិតមែន តែ​លោក​មិនដែល​ជ្រៀតជ្រែក​សួរនាំ​រឿង​ការងារ របស់ សុគន្ធ នីសា ឡើយ ។​

ករុណា ពេជ្រ បង្ហាញ​អារម្មណ៍ស្តាយ សុគន្ធ នីសា​

ករុណា ពេជ្រ បង្ហាញ​អារម្មណ៍ស្តាយ សុគន្ធ នីសា​

​គួរ​រំលឹក​ផងដែរ​ថា លោក ករុណា ពេជ្រ ចាប់ផ្តើម​ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​យ៉ាងខ្លាំង​ពី​សំណាក់ មហាជន ក្រោយពី​លោក​បាន​ចាប់ដៃ​គូរ​ជាមួយ​តារាចម្រៀង​ល្បីៗ​រួមមាន មាស សុខ​សោភា​និង សុគន្ធ នីសា ។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ ជា​ប្រិយភាព​របស់លោក​ថមថយ​ទៅវិញ ។ សព្វថ្ងៃនេះ េ​គ​មិនទាន់​ឃើញ​មាន​បទ​ចម្រៀង​របស់លោក​ណាមួយ ទទួលបាន​ការពេញនិយម​ដូច​មុន​នោះឡើយ ។​

ករុណា ពេជ្រ បង្ហាញ​អារម្មណ៍ស្តាយ សុគន្ធ នីសា​

ករុណា ពេជ្រ បង្ហាញ​អារម្មណ៍ស្តាយ សុគន្ធ នីសា​

​ស្របពេល ការងារ​សិល្បៈ​មិនសូវ​លេចធ្លោ​លោក​កំពុង​ងាក​មក​ការងារ​ជំនួញ ពិធីការ​និង​ដេគ​រ័​វិញ ។ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​បទ​ចម្រៀង​ជាច្រើន​បទ ដែល​លោក​ច្រៀង​រួមគ្នា​ជា ស្រី​ស្អាត និ​រត្ត​ន៏ ដែលជា​តារាចម្រៀង​ទើបនឹង​រះ ។ ក្រៅពីនេះ ករុណា ពេជ្រ ក៏មាន​បទ​ចម្រៀង​ជាច្រើន​បទ​ទៀត សម្រាប់​ស្វា​គម​ន៏ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ នាពេល​ខាងមុខនេះ​ផងដែរ ។ អំឡុង​ពេលដែល​ជំនួញ​កំពុង​ត្រូវប៉ាន់​លោក ករុណា ពេជ្រ បាន​ច្រានចោល​រាល់​ការចេញ ទៅ​សម្តែង​នៅតាម​បណ្តារ​ខេត្ត​និង​ក្រៅប្រទេស​ផងដែរ ៕​ចេ​នី​