ថែរក្សា​ស្បែក​តាម​វិធី ​«​យិន​»​ និង ​«​យ៉ាង​»

Doliprane TVC

១-​ការថែរក្សា​ស្បែក​ពេលព្រឹក​ព្រលឹម
​នៅពេល​ព្រឹក​ព្រលឹម​រាងកាយ​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ ជា​ពេលដែល​កម្លាំង​ធាតុខ្យល់​នៃ​ស្បែក​កើនឡើង ។ រីឯ​កម្លាំង​ធាតុ​«​យ៉ាង​Yang : ពេល​ថ្ងៃ​)​ក៏​កើនឡើង​ទៅតាម​នោះដែរ ។ ដូច្នេះ​ការងារ​ថែរក្សាស្បែក​នៅពេលនេះ​គឺ​ដាស់​ស្បែក​ឱ្យ​ភ្ញាក់ឡើង ​​ជួយ​ឱ្យ​ស្បែ​កមាន​ប្រសិទ្ធភាព ។

ថែរក្សា​ស្បែក​តាម​វិធី ​«​យិន​»​ និង ​«​យ៉ាង​»

-​សម្អាត​ស្បែ​កមុខ​
​ការសម្អាត​ស្បែក​នៅពេល​ព្រឹក​ព្រលឹម​យក​ល្អ​ត្រូវ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ២០ អង្សា និង ជ្រើសរើស​រក​ផលិតផល​សម្អាត​ស្បែ​កមុខ​ដែលមាន​កម្រិត​ស្រាល ដោយ​ទី ១ អាច​រំញោច​ដល់​សរសៃ​ប្រសាទ​របស់​យើង និង ដាស់​អារម្មណ៍​ឱ្យមាន​ភាពស្រស់​ស្រាយ ។ ទី ២ ធានា​ការមិន​នាំ​ជាតិ​ទឹក​ក្នុង​ស្បែក​ចេញ​ច្រើន​ហួសប្រមាណ និង ថែរក្សា​កម្លាំង​ធាតុខ្យល់​នៃ​ស្បែក ។

-​រក្សា​សារជាតិ​សំណើម​
​លាប​ផលិតផល​ឡេ​ដែលមាន​ប្រសិទ្ធភាព​ដោយ​ត្រូវ​ប្រើ​ម្រាម​ចង្អុលដៃ និង ម្រាម​កណ្តាល​លញ់​ឈ្លី ចុះឡើង​ថ្នមៗ​នៅលើ​សាច់ដុំ​ខាងក្រោម​នៃ​ឆ្អឹង​ថ្ពាល់​ធ្វើឱ្យ​ជាតិ​ឡេ​ជ្រាបចូល​កាន់តែ​ល្អ​មាន​ប្រសិទ្ធភាព​បង្កើន កម្លាំង​ធាតុខ្យល់​នៃ​ស្បែក ។

២-​វិធី​ប៉ូវ​កម្លាំង និង រក្សា​សម្រស់​នៅពេល​រសៀល​
​ពេល​ថ្ងៃត្រង់​កម្លាំង​ធាតុ​«​យ៉ាង​»​កើន​ឡើងជា​លំដាប់ ។ ម៉ោង​ពីរ​រសៀល​ឈានដល់​កម្រិត​កំពូល ហើយ​នៅក្នុង​ដំណាក់កាល​នេះ​កម្លាំង​ធាតុខ្យល់​ក៏​ងាយ​នឹង​បញ្ចេញ​ទៅខាង​ក្រៅ​ដែរ ដូច្នេះ​ត្រូវការ​បំពេញបន្ថែម​វិធី​ការពារ​ស្រទាប់​ស្បែក ។ ​ការ​គេង​ថ្ងៃ​បន្តិច​អាចជួយ​ដល់​កម្លាំង​ធាតុខ្យល់​អាការ​ខាងក្នុង ។ ដូច្នេះ​អ្នក​អាច​គេង​ថ្ងៃ​បន្តិចទើប​ស្បែក​ពេល​រសៀល​ស​ស្អាត ។

ថែរក្សា​ស្បែក​តាម​វិធី ​«​យិន​»​ និង ​«​យ៉ាង​»

-​បាញ់ Spray​ លើ​ស្បែក​
​ស្ត្រី​ដែល​មិនមាន​ពេល​សម្រាក​ពេល​ថ្ងៃត្រង់ ពេល​ថ្ងៃរសៀល​តែងតែមាន​អារម្មណ៍​ថា​ទឹកមុខ​មាន សម្បុរ​ស្រអាប់​គ្មាន​ពន្លឺ​ឡើយ ។ ដូច្នេះ​ក្នុង​រយៈពេល​នេះ​គប្បី​ប៉ូវ​បន្ថែម​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ឬ បាញ់ Spray​និង លាបម្សៅ​ទឹក​ដើម្បី​ធ្វើឱ្យ​ស្បែក​មាន​សំណើម និង ស្រស់ថ្លា​ឡើងវិញ ។ ក្នុងពេល​ជាមួយគ្នា​នេះដែរអាចជួយ​បង្កើន​កម្លាំង​ធាតុខ្យល់​ដល់​ស្បែក​ទៀតផង ។

៣-​វិធី​ថែរក្សា​ស្បែក​នៅពេល​យប់​«​យិន​» (Yin)
​នៅពេល​យប់​ជា​ពេលវេលា​ដែល​កម្លាំង​ធាតុខ្យល់​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត ។ ឆ្លងកាត់​តាម​ការប្រកប​ការងារ និង ការសិក្សា​ហត់នឿយ​ពេញ​មួយថ្ងៃ​រួចមកស្ថានភាព​ស្បែក​ហាក់ដូចជា​អាក្រក់​ខ្លាំងណាស់ ។ ប៉ុន្តែ​បើ​និយាយ​ដល់​ការងារ​ការពារ​ស្បែក​គឺ​នៅពេល​រាត្រី​ជា​ពេលវេលា​មាស​ក្នុងការ​ការពារស្បែក ។ ស្បែក​បន្ទាប់ពី​ការថែរក្សា​នឹងមាន​សំណើម​ពេញ​មួយ​រាត្រី ហើយ​ថ្ងៃ​បន្ទាប់​នៅតែ​ស្រស់ស្អាត​ដដែល ។

-​លាបម្សៅ​ទឹក​នៅពេល​យប់​
​ក្រោយពេល​ងូតទឹក​ត្រូវ​លាបម្សៅ​ទឹក​នៅពេល​យប់​ដោយ​ត្រូវ​រង់ចាំ​ស្បែក​ស្ងួត​បន្តិច ព្រោះ ដំណើរ​ឈាមរ​ត់របស់​ស្បែក​ល្អប្រសើរនិង​ស្រូបយក​ផលិតផល​ថែរក្សា​ក៏​រឹត​តែមានប្រសិទ្ធភាព​ខ្ពស់​ដែរ ។ ម្យ៉ាងទៀត​ដោយសារតែ​ស្រទាប់​ស្បែ​កនៅ​ជុំវិញ​កែវភ្នែក​ទន់ខ្សោយ​ខ្លាំង ដូច្នេះ​ត្រូវ​បន្ថែម​ម្សៅ​សម្រាប់​លាប​ស្បែក​ជុំវិញ​ភ្នែក ។​

ថែរក្សា​ស្បែក​តាម​វិធី ​«​យិន​»​ និង ​«​យ៉ាង​»

-​មុនពេល​ចូល​គេង​ត្រូវ​បំពោក​ម៉ា​សមុខ​ស្តើង​មួយ​ស្រទាប់​
​មាន​ស្ត្រី​មួយចំនួន​ចូលចិត្ត​ប្រើ​ម៉ា​សមុខ​ប្រភេទ​កំណាត់​សម្រាប់​មក​បំពោក​លើ​មុខ ។ តាមពិត​ម៉ា​សមុខ​ប្រភេទ​កំណាត់​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ការពារ​ស្បែក​ភ្លាមៗ​ប៉ុណ្ណោះ ។ ដូច្នេះ​ប្រសិនបើ​ចង់ឱ្យ​ស្បែ​កមាន​សំណើម និង ភ្លឺរលោង​ស​ស្អាត​បានយូរ​អង្វែងត្រូវ​ប្រើ​ម៉ាស​មុខ​គេង​ដែលជា​ជម្រើស​ល្អជាពិសេស​នៅក្នុង​រដូវក្តៅ ។ ក្រោយពី​បានបញ្ចប់​វិធី​ការពារ​ស្បែក​រួច​ត្រូវ​បំពោក​ម៉ា​សមុខ​គេង​ដ៏​ស្តើង ១ ស្រទាប់​ទើបបាន​ទទួល​ប្រសិទ្ធភាព​ខ្ពស់ ៕