វិធី​ធម្មជាតិ​ងាយៗ ជួយ​ឱ្យ​ស្ត្រី​ងាយ​មានកូន​

Doliprane TVC

​បញ្ហា​គ្មាន​កូន​ជា​វិបត្តិ​ធំ​បំផុត​មួយ​សម្រាប់​គូ​ស្វាមីភរិយា​ទាំងឡាយ ។ ក្រៅពី​ការដឹកដៃ​គ្នា​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ តើ​អ្នកដឹង​ទេ​ថា​មានវិធី​ធម្មជាតិ​ងាយ​មួយ​ដែល​អាចជួយ​ឱ្យ​គូ​ស្វាមីភរិយា​ដែល​ពិបាក​មានកូន​ឱ្យមាន​កូន​ប្រើ​នឹង​គេ ។ វិធី​នោះ​គឺ​ការ​រួមភេទ​ដែល​ធ្វើយ៉ាងណា​ឱ្យ​ឈានដល់​ចំណុចកំពូល​ព្រម​គ្នា នោះ​វា​អាចជួយ​ជំរុញឱ្យមាន​កូន​ព្រោះ​ពេលដែល​ភាគី​ស្ត្រី​ឈានដល់ចំណុចកំពូល ពេលនោះ​នឹងមាន​ការបញ្ចេញ​ទឹករំអិល ហើយ​ទ្វារមាស​នឹងធ្វើ​សកម្មភាព​គាប​ច្របាច់បង្ក​ឱ្យ​កើតជា​សុញ្ញា​កាស​ធ្វើឱ្យ​កើត​កម្លាំង​បឺត​ស្រូបយក​មេជី​វិត​បុរស​ឱ្យចូល​ទៅក្នុង​មាត់ស្បូនបាន​ងាយស្រួល ហើយ​ថែមទាំង​មាន​ទឹករំអិល​ចាំ​ទំ​ជាប់​មេជី​វិត​ទៀតផង ។ សរុបសេចក្តី​មក​គេ​អាចធ្វើ​សំយោគ​បាន​ថាការ​ដល់​ចំណុចកំពូល​ព្រម​គ្នា មានឱកាស​ធ្វើឱ្យមាន​ផ្ទៃពោះ​កើនឡើង​រហូតដល់​ទៅ​បី​ដង​ឯណោះ ៕