ពីមុន​អ្នកគាំទ្រ​បក្សប្រឆាំង​ចូល​ហាង​គុយទាវ​ឱន​មុខ តែ​ឥឡូវ​ហ៊ឺហា ហើយ​ហ៊ាន​អួត​គេ​ទៀត​

ភ្នំពេញ​៖ ថ្លែង​នៅក្នុង​វេទិកា​ជាមួយ​សកម្មជន​មូលដ្ឋាន នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ នៅ​ព្រឹក​ថ្ងៃទី​០៧ កុម្ភៈ​នេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ប្រាប់​ឲ្យ​សកម្មជន​របស់ខ្លួន ផ្តោតអារម្មណ៍​លើ​ការបោះឆ្នោត និង​កុំ​គិតពី​គណបក្ស​ទើប​បង្កើត​ថ្មី ដែល​គ្មាន​លទ្ធភាព​យកឈ្នះ​ក្នុងការ​បោះឆ្នោត​ខាងមុខ​។​

ថ្លែង​នៅ​ចំពោះមុខ​សកម្មជន​រាប់ពាន់នាក់​នៅ​ខេត្តកំពង់ឆ្នាំង ឯកឧត្តម កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​គណបក្ស សម្រាប់​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់ និង​ការបោះឆ្នោតជាតិ​នាពេល​ខាង​មុននេះ​។ តំ​ណា​រាស្ត្រ​មណ្ឌល​កំពង់ចាម​រូបនេះ បាន​ប្រាប់​ទៅ​សកម្មជន​របស់ខ្លួន​ថា មិនចាំបាច់​គិតពី​គណបក្ស​ដែល​ទើប​
បង្កើត​ថ្មីៗ ព្រោះ​បក្ស​ទាំងនោះ មិនអាច​យកឈ្នះ​ក្នុងការ​បោះឆ្នោត​ក្នុងពេល​ខាងមុខ​បានទេ​។

មេដឹកនាំ​បក្សប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ បាន​បញ្ជាក់ថា​៖ «​ដើម្បី​យកឈ្នះ គណបក្សនយោបាយ​មាន​ច្រើន​ជំហាន​ណាស់​។ ជំហាន​ដំបូង​ត្រូវធ្វើ​ឲ្យ​គេ​ស្គាល់ បន្ទាប់មក​ធ្វើ​ឲ្យ​គេ​ជឿ តែ​ឥឡូវ​ក្នុង​សភា បក្ស​ប្រជាជនមាន​សំឡេង​ភាគច្រើន តែ​ក្រៅ​សភា ដូចជា រោងចក្រ តាម​ផ្សារ តាម​ថ្នល់ ហាង​គុយទាវ គណបក្ស​សង្គ្រោះ​ជាតិ មាន​ពលរដ្ឋ​ស្គាល់ និង​ជឿ​សង្គ្រោះ​ជាតិ​ច្រើនជាង​។ ចុះ​គណបក្ស​តូចៗ​ទើប​បង្កើត​វិញ ទម្រាំ​ធ្វើ​ឲ្យ​គេ​ស្គាល់ ក៏​ប្រើពេល​៥​ឆ្នាំ​ដែរ​។ ចឹ​ង​ហួសពេល​បោះឆ្នោត​២០១៧ និង​២០១៨​បាត់​ហើយ​។ ដូច្នេះ​យើង​មិនចាំបាច់​គិតពី​បក្ស​តូចៗ​ទេ ពីព្រោះ​ពលរដ្ឋ​មិន​ស្គាល់ ធ្វើ​ម៉េច​ក៏​អត់​បាន​កៅអី និង​មិនអាច​នាំមក​នូវ​ការផ្លាស់ប្តូរ​បានដែរ​»​។

អតីត​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​រូបនេះ​ថ្លែង​បែប​កំប្លែង​ថា «​សកម្មជន​គណ​បក​ប្រឆាំង ពី​ដើម ចូល​ហាង​គុយទាវ លឺ​គេ​ថា​មកពី​បក្សប្រឆាំង គឺ​ឱន​មុខ អត់​ហ៊ាន​មាត់ ទោះ​គេ​ថា​ម៉េច ក៏​នៅ​ស្ងៀម​ដែរ តែ​ឥឡូវ​ហ៊ឺហា​ដែរ នៅ​សង្គ្រោះ​ជាតិ​ហ៊ាន​អួត​ប្រាប់​គេ​ថា នៅ​សង្គ្រោះ​ជាតិ​»​។

គួរ​បញ្ជាក់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ពង្រឹង​សកម្មជន មូលដ្ឋាន​របស់ខ្លួន ដើម្បី​រៀបចំខ្លួន​យកឈ្នះ ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​៕ អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​