លោក Donald Trump៖ កុំ​មាក់ងាយ​ទេពកោសល្យ​របស់លោក គីម ជុង​អ៊ុន​

ខណៈ​សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស និង​កំពុង​ស្វែងរក​ចំណាត់ការ​ប្រឆាំង​ទៅនឹង​ការបាញ់​សាកល្បង​គ្រាប់បែកបរមាណូ​ម្តង​ហើយ​ម្តងទៀត នៃ​របប​ក្រុង​ព្យុងយ៉ាង​ដែល​កំពុងស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​លោក គីម ជុង​អ៊ុន លោក Donald Trump បែរជា​លើកសរសើរ​ពី​ការដឹកនាំ​របស់លោក​គីម ជុង​អ៊ុន​ទៅវិញ​។ លោក Donald Trump  ថ្លែង​ទៅកាន់​ទស្សនិកជន​ថា «​កុំ​មាក់ងាយ​ទេពកោសល្យ​លោក​គីម ជុង​អ៊ុន​»​។

បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ដ៏​ល្បី និង​ជា​មហាសេដ្ឋី​លោក Donald Trump បាន​សរសើរ ចំពោះ​ការដឹកនាំ​របស់លោក គីម ជុង​អ៊ុន ក្នុង​ការដឹកនាំ​ប្រទេសមួយ​ទាំង​ស្ថាន​ភាពលំបាក​។ ការអះអាង​បែបនេះ ធ្វើឡើង​ក្នុង​វេទិកា​នយោបាយ ក្នុង​ក្រុង Florence  រដ្ឋ South Carolina នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ កន្លងទៅ ។​

លោក Trump បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​វេទិកា​ថា « អ្នក​ត្រូវ​ផ្តល់​ការសរសើរ​ទៅកាន់ លោក គីម ជុង​អ៊ុន​លើ​ចំណុច​មួយ​។ នោះ​គឺ បុរស​វ័យក្មេង​ដែល​កំពុងតែ​ដោះស្រាយ​បញ្ហា​ទូទៅ​ក្រោយពី​ឪពុក​ខ្លួន​ស្លាប់​។ ហើយ លោក គីម នៅតែ​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ដូច​ធម្មតា​»​។​ លោក Donald Trump បាន​សង្កត់ធ្ងន់ថា « កុំ មាក់ងាយ​លោក គីម ជុង​អ៊ុន​»​។​

​សូមបញ្ជាក់​ផងដែរ​ថា លោក គីម ជុង​អ៊ុន បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១១ ពោលគឺ​បន្ទាប់ពី​អតីត មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ីល ដែលជា​ឪពុក​របស់លោក បានទទួល​មរណៈភាព​។ មិន​ខុសពី​មេដឹកនាំ​ត្រកូល​គីម​ទាំងពីរ​ជំនាន់ (​លោក គីម​អ៊ី​ល​ស៊ុ​ង និង​លោក គីម ជុងអ៊ីល​) មេដឹកនាំ   វ័យក្មេង​ដ៏​មាន​ឥទ្ធិពល​លោក គីម ជុង​អ៊ុន បាន​ដឹកនាំ​កូរ៉េខាងជើង ជា​រដ្ឋ​ឯកោ ដោយ​មិន​ពឹង​ផ្អែកលើ ណាមួយ​។ ជាពិសេស​នោះ លោក គីម បាន​បន្ត​កម្មវិធី​គោលនយោបាយ​នៃ​ការផលិត​អាវុធ​បរមាណូ ដែល​កូរ៉េខាងជើង​ចាត់ទុកជា​យុទ្ធសាស្ត្រ​ការពារ​ខ្លួន និង​ប្រឆាំង​ដាច់ខាត​ចំពោះ​វត្តមាន​អាមេរិក​នៅក្នុង ឧបទ្វីប​កូរ៉េ​។

​តាមពិតទៅ ការសរសើរ​របស់លោក Donald Trump ទៅកាន់​លោក គីម ជុង​អ៊ុន មិនមែនជា​លើកដំបូង នោះទេ​។ កាលពីដើម​ខែមករា នៅក្នុង​វេទិកា​នយោបាយ​រដ្ឋ Iowa លោក Donald Trump បាន​និយាយថា « ជា​រឿង​ធម្មតា បើ​យើង​ក្រឡេកមើល​កូរ៉េ​ខា​ជើង លោក គីម ជុង​អ៊ុន គឹ​ដូច​ទៅនឹង​មនុស្ស​ឆ្កួត​នឹង​អំណាច​»​។ តែ​លោក បន្ថែមទៀតថា « អ្នក​គ្រប់គ្នា គួរតែ​ផ្តល់​ការសរសើរ​ទៅកាន់ លោក គីម ជុង​អ៊ុន​។ លោក​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ស្ថិតនៅក្នុង​វ័យ ២៦ ឬ​២៥ ឆ្នាំ អាច​គ្រប់គ្រង​កិច្ចការ​ទូទៅ​ដ៏​លំបាក និង ភ្លាមៗ បន្ទាប់ពី​ឪពុក​លោក​ស្លាប់​នោះ​។​« លោក Donald Trump សង្កត់ធ្ងន់ថា ការដឹកនាំ​របស់លោក គីម ជុង​អ៊ុន ពិតជា​អស្ចារ្យ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​