រុក្ខជាតិ ៧ ប្រភេទ​ដែល​នាំ​សិរិ​មង្គល​ដល់​ផ្ទះ

រុក្ខជាតិ ៧ ប្រភេទ​ដែល​នាំ​សិរិ​មង្គល​ដល់​ផ្ទះ

រុក្ខជាតិ​មិន​ត្រឹម​តែ​​​ធ្វើ​រស្មី​សំយោគ​​ដែល​ល្អ​ដល់​បរិយាកាស​ និង ជា​សោភ័ណភាព​​ទេ​ តែ​ក៏​នាំ​សិរី​មង្គល​ដល់​ផ្ទះ​​ប្រិយមិត្ត​ដែរ។ បើ​តាម​​សៀវភៅ​​ហុង​សុយ ស៊ឹង ណាំ​ហុង ​បាន​បង្ហាញ​ថា រុក្ខជាតិ​ទាំង​ ៧ ប្រភេទ​នេះ​ ជា​ប្រភេទ​រុក្ខជាតិ​ដែល​នាំ​ សិរីសួស្ដី​ចូល​ផ្ទះ​សម្បែង ហើយប្រិយមិត្តអាចរកទិញ រុក្ខជាតិទាំងនេះនៅតាមហាងលក់រុក្ខជាតិនានា។
 

១. ប្រទាល​កន្ទុយ​ក្រពើ

 

​បន្លា​មុត​ស្រួច ប្រទាល​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ ជួយ​ទប់​ទល់​ សត្រូវ​មិន​ឱ្យ​ មក​បៀតបៀន។

 

រុក្ខជាតិ ៧ ប្រភេទ​ដែល​នាំ​សិរិ​មង្គល​ដល់​ផ្ទះ

(រូបពី wikipedia)

 

២. ប្រទាល​នគរ​ជុំ

 

ប្រទាល​នគរ​ជុំ​ជួយ​ទាក់​ទាញ​ឱ្យ​មនុស្ស​ចូល​មក​រាប់​អាន​ ចង​សម្ព័ន្ធ។ អ្នក​ប្រកប​របរ​រក​ស៊ី​លក់​ដូរ​ និយម​ដាក់​តាំង​ប្រទាល​នេះ​ណាស់​ ព្រោះ​វា​អាច​ជួយ​ទាក់​ទាញ​អតិថិជន​គ្រប់​ទិស​ទី​ ឱ្យ​ចូល​មក​ទិញ​បន្ត​គ្នា​ជា​ហូរ​ហែរ។

 

៣. ប្រទាល​ជ័យ​មង្គល

 

គ្រាន់​តែ​ឈ្មោះ​ក៏​បង្ហាញ​ពី​មង្គល​​ស្រាប់​ហើយ នេះ​មក​ពី​ចាស់​បុរាណ​ជឿ​ថា​ មាន​សិរី​មង្គល​ដល់​អ្នក​ដាំ ទើប​ប្រសិទ្ធ​​ឈ្មោះ​នេះ​ឡើង។

 

៤. ដើម​ខ្នុរ

 

ដាំ​ដើម​ខ្នុរ​ក្រោយ​ផ្ទះ ដើម្បី​ជួយ​ ទប់​ជា​ជន្ទល់​ ការពារ​ឋានៈ​ យសស័ក្ដិ​ ឱ្យ​គង់​វង្ស​មិន​ឱ្យ​ថយ​ចុះ​ ឱ្យ​មាន​តែ​ភាព​ខ្ពង់​ខ្ពស់ ជា​លំដាប់​ ព្រម​ទាំង​មាន​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​ទៀត​ផង។

 

រុក្ខជាតិ ៧ ប្រភេទ​ដែល​នាំ​សិរិ​មង្គល​ដល់​ផ្ទះ

(រូបពី stock clip.com)

 

 

៥. ដើម​ផ្កា​អង្គាសីល

 

មិន​មែន​សម្រាប់​តែ​ក្នុង​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ចិន​ទេ តែ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​ប្រិយមិត្ត​អាច​​យក​វា​មក​ដាំ​បាន​ ព្រោះ​វា​ជួយ​ឱ្យ​លោក​អ្នក​មាន​វាសនា​ខ្ពស់​ ឈ្នះ​រាល់​រឿង​អាក្រក់​ទាំង​ពួង ហើយ​នាំ​មក​នូវ​សិរី​មង្គល​ជំនួស​វិញ។

 

រុក្ខជាតិ ៧ ប្រភេទ​ដែល​នាំ​សិរិ​មង្គល​ដល់​ផ្ទះ

 

៦. ដើម​កន្ទួត

 

ក្រៅ​​ពី​មាន​ផ្លែ​ជា​ម្ជូរ​ដ៏​ឆ្ងាញ់​ពិសា​ និង ស្លឹក​ជា​អន្លក់​​​ទឹក​ត្រី​ផ្អែម​ហើយ​ដើម​កន្ទួត​នេះ​ ទាក់​ទាញ​ឱ្យ​អ្នក​ទី​ជិត​ឆ្ងាយ​ ជិត​ និយម​ចូល​ចិត្ត​ និង រាប់​រក​ជានិច្ច។

 

រុក្ខជាតិ ៧ ប្រភេទ​ដែល​នាំ​សិរិ​មង្គល​ដល់​ផ្ទះ

(រូបពី chanbokeo.com)

 

 

៧. ដើម​ម៉ៃ​សាក់

 

គេ​មាន​ជំនឿ​ថា​ដើម​នេះ​ ជួយ​បង្កើត​ឱ្យ​មាន​វត្ថុ​ស័ក្ដិសិទ្ធិ​កើត​ឡើង និង មាន​ឬទ្ធិ​អំណាច​ចំពោះ​ម្ចាស់​ផ្ទះ​ត​រៀង​ទៅ៕

 

 
រុក្ខជាតិ ៧ ប្រភេទ​ដែល​នាំ​សិរិ​មង្គល​ដល់​ផ្ទះ(រូបពី lakako)

 

អត្ថបទ៖ ណេង ណេង