បុរស​ម្នាក់​ស្លាប់​ភ្លាមៗ ក្នុង​គ្រោះថ្នាក់​ចរ​រាចរ​រវាង​រថយន្ត​និង​ម៉ូតូ​លើផ្លូវ​ជាតិ​លេខ​៨

កណ្តាល: បុរស​ម្នាក់​ស្លាប់​ភ្លាមៗ ក្នុង​គ្រោះថ្នាក់​ចរ​រាចរ​រវាង​រថយន្ត​និង​ម៉ូតូ​លើផ្លូវ​ជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​ទី​៣៩-៤០ ចំណុច​ភូមិ​វិហារ​សួគ៌​ត្បូង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៦​។​

​គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​សង់​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1C 6742 ព្រៃវែង ដែល​បើកបរ​ដោយ​ឈ្មោះ​ស វណ្ណា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អត់ ឃុំ​ជ្រៃ ស្រុក​ព្រៃវែង ខេត្តព្រៃវែង​។ ម៉ូតូ​ម៉ាក​សង់​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1C 6742 ព្រៃវែង ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ស វណ្ណា ។ ករណីនេះ បណ្ដាល​រងគ្រោះ​អ្នកបើក​ម៉ូតូ​ស្លាប់ ដោយ​មូលហេតុ​អ្នកបើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​ព្រៃវែង នៅពេលដែល​រថយន្ត​ម៉ាក Sangyong ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W8064 រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិនទាន់បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ម៉ាក Honda បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ដ​បាន​រត់គេចខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ​។​

​ចំណែក​រថយន្ត​និង​ម៉ូតូ​ខូចខាត​ធ្ងន់ ហើយ​ត្រូ​បាន​សមត្ថកិច្ច​ចរាចរណ៍ ធ្វើការ​ដកហូត​មករ​ក្សា​រ​ទុក​នៅ​អធិការ​ស្រុក​ខ្សាច់កណ្ដាល  ៕