គ្រោះ​ចរាចរ​រវាង​ម៉ូតូ​និង​ ​ម៉ូតូ ស្លាប់​ម្នាក់ ដោយសារ​ផឹកស្រា​ស្រវឹង​

ភ្នំពេញ: គ្រោះ​ចរាចរ​រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ដោយសារ​ផឹកស្រា​ស្រវឹង​ជិះ​ម៉ូតូ​របស់ខ្លួន​ជិះ​ម៉ូតូ​កាត់​ផ្លូវ កាលពី​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១៨​និង​៥០​នាទី នៅ​ចំណុច​លើផ្លូវ​ជាតិ​៣៨០ ចន្លោះ​បង្គោល​ភ្លើ​លេខ​A29 ​មុខផ្ទះ​ឈ្មោះ​យឹម​ប៉ិច ស្ថិតនៅ​​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ​។

​របាយការណ៍​ស្តីអំពី​ករណីនេះ ជនរងគ្រោះ​ឈ្មោះ​ប៊ូ ផាន់​ណា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ លំនៅ​ភូមិ ឃុំ​អរិយ​ក្សត្រ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​រ៉េ​វូ ស៊េរី​២០០៩ ពណ៌​ខ្មៅ ស្លាក​លេខ​​ក្រុង​ព្រះ​ស៊ី​ហ​នុ 1B៣៥៦៣ ស្លាប់​។​ អ្នកបង្ក​ហេតុ​ជិះ​ម៉ូតូ ម៉ា​កនិច ពណ៌​ស ស្លាក​លេខ​​ភ្នំពេញ 1DE២៨៩៣ គឺ​១​ឈ្មោះ​ចេ​វ វណ្ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ ជា​អ្នកបើក របួសធ្ងន់ ២. ឈ្មោះ​តុង ស្រៀ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ របួសធ្ងន់   បញ្ជូនទៅ​ពេទ្យ​ភ្នំពេញ​។​

​ករណីនេះ​ដោយសារ​មូលហេតុ ជន​រង​ឈ្មោះ​ប៊ូ ផាន់​ណា ផឹកស្រា​ស្រវឹង​ជិះ​ម៉ូតូ​របស់ខ្លួន​ជិះ​ម៉ូតូ​កាត់​ផ្លូវ​មករក​ខាងស្តាំ ហើយ​ឈ្មោះ ចេ​វ វណ្ណា ជា​អ្នកបើក​ម៉ូតូ​ម៉ាក និ​ច ឌុប​ឈ្មោះ តុង ស្រៀ​ង ជិះ​តាម​បណ្តោយ​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន បាន​បុក​ម៉ូតូ​ស្មាស​ដែល​ឈ្មោះ ប៊ូ ផាន់​ណា ជិះ​បណ្តាល​ឲ្យ​ឈ្មោះ ប៊ូ ផាន់​ណា ដួល​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​បាន​ខ្ទាត​ម៉ូតូ​ទៅ​ប៉ះ​ម៉ូតូ​ម៉ាក​អាយ​ខុន​អ្នកជិះ​ឈ្មោះ វិសាល រតនា ក៏​រងរបួស​ហើយ​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​អរិយ​ក្សត្រ​។

​ជនរងគ្រោះ​ឈ្មោះ ប៊ូ ផាន់​ណា ដែល​បាន​ស្លាប់ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ចំនួន​៣​គ្រឿង ត្រូវបាន​ដក​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​៕​

គ្រោះ​ចរាចរ​រវាង​ម៉ូតូ​និង​ ​ម៉ូតូ ស្លាប់​ម្នាក់ ដោយសារ​ផឹកស្រា​ស្រវឹង​

គ្រោះ​ចរាចរ​រវាង​ម៉ូតូ​និង​ ​ម៉ូតូ ស្លាប់​ម្នាក់ ដោយសារ​ផឹកស្រា​ស្រវឹង​

គ្រោះ​ចរាចរ​រវាង​ម៉ូតូ​និង​ ​ម៉ូតូ ស្លាប់​ម្នាក់ ដោយសារ​ផឹកស្រា​ស្រវឹង​