ឃាតកម្ម​សម្លាប់​មនុស្ស​យ៉ាង​សាហាវ កាប់​ដាច់​បំពង​ក​

កណ្តាល: ឃាតកម្ម​សម្លាប់​មនុស្ស​យ៉ាង​សាហាវ កាលពី​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​ព្រឹក​ នៅ​ចំណុច​ភូមិ​ជ័យ​ធំ ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ បណ្តាលឲ្យ​កសិករ​ម្នាក់​ស្លាប់​ដោយ​គេ​កាប់​រយះ​ក​។​

​ជនរងគ្រោះ​​ឈ្មោះ ហោ សាំង ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ​។ ​នគរបាល​បាន​ប្រាប់​ពី​ដំណើររឿង​ហេតុថា ​នៅ​ថ្ងៃទី​កើតហេតុ ជនរងគ្រោះ​បាន​ដើរចេញ​ផ្ទះ​ជាមួយ​ឈ្មោះ ឌឹ​ម ចក់ ភេទ​ប្រុស អាយុ​ប្រហែល ៥៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ថា​នាំគ្នា​ទៅ​ផឹកស្រា​នៅផ្ទះ​ឈ្មោះ ឃ្លាំង យ៉ាន់ រហូតដល់​ម៉ោង ១១​ព្រឹក នា​ថ្ងៃ​ដដែល ក៏មាន​មនុស្ស​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅលើ​ផ្លូវថ្នល់​ក៏​ស្រែក​ឆោឡោ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល ។
​ក្រោយពី​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស បាន​ពិនិត្យ​លើ​ខ្លួន​សាកសព​មាន​របួស ២​កន្លែង លើ​ថ្ងាស​ខាងឆ្វេង​១​កន្លែង និង​លើ​បំពង់ក​ស្នាម​ដាច់​ដល់​ឆ្អឹង​៕​

ឃាតកម្ម​សម្លាប់​មនុស្ស​យ៉ាង​សាហាវ កាប់​ដាច់​បំពង​ក​

ឃាតកម្ម​សម្លាប់​មនុស្ស​យ៉ាង​សាហាវ កាប់​ដាច់​បំពង​ក​