ការលើកកម្ពស់​សមភា​ព និង​សមធម៌​យេនឌ័រ ការអភិវឌ្ឍ គាំពារ​កុមារ​តូច

ភ្នំពេញ: សិក្ខាសាលា​អន្តរជាតិ​ស្ដីពី សិទ្ធិ​កុមារ ការគ្រប់គ្រង​ថ្នាក់រៀន និង​សាលារៀន ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី Anna-Maj Hultgard ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត នា​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ Inter-Continental​។​

​ថ្លែង​ក្នុង​អង្គសិក្ខាសាលា​នេះ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​ស៊ុយអែត តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ស៊ុយអែត (Sida) និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​បាន​សហការ​យ៉ាង​ល្អ​លើ​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា និង​បានរៀបចំ​សិក្ខាសាលា​ដ៏​មាន​សារសំខាន់ នាពេលនេះ​។
​លើសពីនេះ​លោក​បាន​សង្កត់ធ្ងន់​លើ​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន ដែល​ក្រសួង​បានសម្រេច​បាន​លើ​ការងារ​អប់រំ យុវជន និង​កីឡា រួមមាន​៖ ការអនុវត្ត​ផែនការ​ជាតិ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា ការលើកកម្ពស់​សមភា​ព និង​សមធម៌​យេនឌ័រ ការអភិវឌ្ឍ គាំពារ​កុមារ​តូច កំណែទម្រង់​លើ​ការប្រឡង​ថ្នាក់ជាតិ​នៅ​កម្រិត​មធ្យមសិក្សា និង​ការលើកកម្ពស់​គុណភាព​ការងារ​បង្រៀន​-​រៀន​។ សមិទ្ធផល​ទាំងនោះ​សម្រេចបាន​តាមរយៈ​ការបង្កើត​ឱកាស​សិក្សា បំ​ណិ​ន​ជីវិត អក្ខរកម្ម​វិជ្ជាជីវៈ ការអភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន ការចុះ​អធិការ​សាលារៀន ព្រមទាំង​ការលើកកម្ពស់​ការអប់រំ​នៅ​កម្រិត​ឧត្ដមសិក្សា ដោយ​ផ្សារភ្ជាប់​នឹង​ទីផ្សារការងារ​ជាដើម​៕​