នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន នាំគ្នា​ទៅលេង​ទឹក​នៅ តំបន់ឆ្នេរ​កោះ​ប៉ែន លង់​ស្លាប់​កូនស្រី​ម្នាក់​

ភ្នំពេញ: សប្បាយ​ក្លាយជា​ទុក្ខ​បានកើត​ទៅលើ ក្រុមគ្រួសារ​មួយ​រស់នៅ ភូមិ​គម​មហា ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយសារតែ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ជន​គ្រោះ​មួយក្រុម បាននាំគ្នា​ទៅលេង​ទឹក​នៅ​តំបន់ឆ្នេរ​កោះ​ប៉ែន ប៉ុន្តែ​គួរ​ឲ្យ​អាសូរ​កូនស្រី របស់ខ្លួន​កំពុង​ពេញវ័យ​អាយុ​១៧​ឆ្នាំ បាន​លង់ទឹក​ស្លាប់់​។​

​នៅវេលា​ម៉ោង​ប្រមាណ​៣៖១៥​នាទី រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មាន​ករណី​ក្មេងស្រី​ម្នាក់ បាន​ត្រូវបាន​ទឹក​ហូរ​គួច​យកទៅ​បាត់ ខណៈដែល​ជនរងគ្រោះ​បាន និង​កំពុង ហែល​លេង​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្លួន​។​

​ភ្លាមៗ​នោះ​ក្រុមគ្រួសារ ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​បានចេញ ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​រក​សព​មិនឃើញ លុះដល់​ម៉ោង​ប្រមាណ​៤៖១៤​នាទី រសៀល​ថ្ងៃ​ដដែល​នេះ សព​ត្រូវបាន​រកឃើញ​ទាំង​ដាច់ខ្យល់​បាត់ទៅហើយ​។ បើ​សាច់ញាតិ​បាន​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​មានឈ្មោះ ស៊ាន សុខ​ធានី អាយុ​១៧​ឆ្នាំ បានមក​លេង​ជាមួយ​ក្រុមគ្រួសារ​នៅ​តំបន់​កំសាន្ត​ខាងលើ​។​

​ក្រោយ​រកឃើញ សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ជួយ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន នាំគ្នា​ទៅលេង​ទឹក​នៅ តំបន់ឆ្នេរ​កោះ​ប៉ែន លង់​ស្លាប់​កូនស្រី​ម្នាក់​

នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន នាំគ្នា​ទៅលេង​ទឹក​នៅ តំបន់ឆ្នេរ​កោះ​ប៉ែន លង់​ស្លាប់​កូនស្រី​ម្នាក់​