Update៖ អគ្គិភ័យ នៅក្រុងច្បារមន ផ្តើមចេញពីក្មេងបើកហ្គាសដុតផាវ ខ្ទាតលើគំនរធ្យូង

កំពង់ស្ពែ៖ អគ្គិភ័យដែលបានបំផ្លាញផ្ទះ ប្រជាពលរដ្ឋ៦ល្វែង នៅតាមបណ្តោយផ្លូវជាត់លេខ៤ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ពោលគឺស្ថិតនៅលិច ចំណតរថយន្តក្រុងច្បារមន ក្បែរផ្សារកំពង់ស្ពឺនេះ គឺផ្តើមចេញពីផ្ទះលក់អំបិល ដែលកូនប្រុសអាយុប្រមាណ ១០ឆ្នាំ បើកហ្គាសដុតផាវ ហើយផ្ទុះខ្ទាតលើគំនរធ្យូង។

នាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ស៊យ សីុធរ បានអោយដឹងថា ផ្ទះដែលរងការខូចខាតមានចំនួន៦ល្វែង ក្នុងនោះ៥ល្វែងឆេះអស់ទាំងស្រុង ដោយឡែកមួយល្វែងទៀតរងការខូតខាតពាក់កណ្តាល។

លោក ស៊យ សីុធរ បានអោយដឹងទៀតថា មូលហេតុនៃការឆាបឆេះនោះ បណ្តាលពីកូនម្ចាស់ផ្ទះឈ្មោះ តុង អាយុប្រមាណ១០ឆ្នាំ បានបើកចង្ក្រានហ្គាសដុតផាវ រួចក៏ផ្ទុះខ្ទាតលើគំនរធ្យូង ឆេះរាលតែម្តង ខណៈកំពុងឆេះនោះម្ចាស់ផ្ទះបានព្យាយាមពន្លត់ដែរតែមិនអាចគ្រប់គ្រងបាន។

លោកក៏បានបញ្ជាក់ទៀតថា អគ្គភ័យនេះ បានរលត់នៅម៉ោង ១៥៖៣០នាទី បន្ទាប់ពីកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រើប្រាស់រថយន្តចំនួន៨គ្រឿង ដើម្បីជួយពន្លត់។ 

សេចក្តីរាយការណ៍នៅម៉ោងប្រមាណ ២:៣០នាទី រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបានអោយដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែង កំពុងត្រូវអគ្គិភ័យឆាបឆេះ ស្ថិតនៅខាងលិចចំណតរថយន្តកំពង់ស្ពឺ ក្បែរផ្សារកំពង់ស្ពឺ តាមបណ្តិយផ្លូវជាតិលេខ៤ ក្នុងក្រងច្បារមន។

សេចក្តីរាយការណ៍បានអោយដឹងទៀត ផ្ទះល្វែងដែលឆាបឆេះនេះជាផ្ទះលក់អង្ករ ប្រភេទថ្មក្រោមឈើលើ ហើយអគ្គិភ័យបានឆាបឆេះនៅជាន់ទីពីរ នៅម៉ាងប្រមាណ ២រសៀលនេះ។ រហូតមកទល់ពេលនេះកម្លាំងអាជ្ញាធរកំពង់ជួួយអន្តរាគមន៍ ក្នុងការពន្លត់ ហើយមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយទេ។

Update សវតារឿង៖ សេចក្តីរាយការណ៍បានអោយដឹងថា អគ្កុិភ័យ ដែលឆាបឆេះ នៅខាងលិចចំណតរថយន្តខេត្តកំពង់ស្ពឺ ក្បែរផ្សារកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមននោះ បណ្តាលមកពីគំនរធ្យូង ក្នុងផ្ទះលក់អំបិល។

បើតាមប្រជាពលរដ្ឋបានបញ្ជាក់ថា  អគ្គិភ័យនេះ បានឆាបឆេះចេញពីផ្ទះអ្នកលក់អំបិល និងធ្យូង នៅម៉ោង១៖៤០នាទី ហើយមូលហើតមកពីឆេះគំនរធ្យូង។

ប្រជាពលរដ្ឋបានបន្តទៀតថា ដំបូងឡើយឆេះគំនរធ្យូង ហើយម្ចាស់ផ្ទះឈ្មោះ កែប រិទ្ធិ អាយុ៥៥ឆ្នាំ និងប្រពន្ធគេហៅម៉ែស្រលៀស បានព្យាយាមពន្លត់ដោយខ្លួនឯងដែរ តែមិនអាចគ្រប់គ្រងបាន ក៏ឆេះរាលដាលតែម្តង៕

Update៖ អគ្គិភ័យ នៅក្រុងច្បារមន ផ្តើមចេញពីក្មេងបើកហ្គាសដុតផាវ ខ្ទាតលើគំនរធ្យូង