ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​លេប​ត្របាក់​ផ្ទះ​អស់​ជាង​១០០​ខ្នង​បណ្តាល​ ឱ្យ​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​នៅ​ក្នុង​ភ្លក់​ភ្លើង ដែល​អគ្គិភ័យ​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​១២ ​និង​៥៥​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៨​កុម្ភៈ ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ខណ្ឌមានជ័យ​។

ប្រជា​ពលរដ្ឋ​​​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​ករណី​រំលោភ​បូក​ ខណៈ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចេញ​ពី​ផ្ទះ​​ទៅ​ចោមរោម​មើល ​និង​ជួយ​ស្វែងរក​សព​​ឃើញ​​ហើយ​មិន​ដល់​កន្លះ​ម៉ោង​​ផង ក៏​ស្រាប់តែ​តែ​មាន​​ករណី​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ​ដែល​​​ធ្វើ​ពី​ឈើលើ​ ថ្ម​ក្រោម ប្រក់ស​ង្ក័​សី និង​ផ្ទះ​ខ្លះ​ទៀត ​ជា​ផ្ទះថ្ម​សង់​នៅ​ជាប់​គ្នា​ៗ ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ឆ្លង​រាលដាល​អស់​ជាង​១០០​ខ្នង​អស់​ស្រុង​ និង​បណ្តាល​ឱ្យ​​លោកយាយ​ម្នាក់​អាយុជាង​៧០​ឆ្នាំ​​​ស្លាប់​នៅ​ក្នុង​អណ្តាតភ្លើង​​ ។

ប្រជា​​​ពលរដ្ឋ​ខ្លះ​​បាន​​លើក​​ឡើង​​ថា មូលហេតុ​ដែល​ឆេះ​គឺ​បណ្តាល​មក​ពី​ក្មេង​លេង​អុជ​ផាវ ខ្លះ​ទៀត​ថា ​បណ្តាល​មក​ពី​ដុត​ធូប និង​ខ្លះ​ទៀត​អះ​អះអាង​ថា​ បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ឬ​ក៏​មក​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​មើល​សព​ក្មេង​ស្រី​រំលោភ​បូក​អស់ពី​ផ្ទះ ។

ទោះ​បីជា​យ៉ាងណា ​មិន​ទាន់​មាន​ប្រភព​ណា​អះអាង​​ពិតប្រាកដ​នៅឡើយ​ទេ ​ចំណែក​ស្ត្រី​លោកយាយចំណាស់​ ដែល​ស្លាប់​ក្នុង​អណ្តា​តភ្លើង​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ប្រាប់​ថា​ មុនពេល​កើតហេតុ​គាត់​ស​ម្រា​ន្ត​លង់លក់ ហើយ​ពេល​ដឹងខ្លួន​ថា​ភ្លើង​ឆេះ​គាត់​ជា​អ្នក​សល់​មាសប្រាក់​ច្រើន​គាត់​​ស្តាយទ្រព្យ​សម្បត្តិ​របស់​គាត់​ ទើបត្រូវ​ភ្លើង​ឆេះ​ស្លាប់ ។

អគ្គិ​ភ័យ​ខាងលើ​នេះ ​ឆាបឆេះ​អស់​ផ្ទះ​អស់​ជាង​១០០​ខ្នង​ ប្រើ​រថយន្ត​ពន្លត់អគ្គិភ័យ​អស់​ជិត១០០​គ្រឿង មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រា​បៀរ​កម្ពុជា​ និង​រថយន្ត​ពន្លត់អគ្គិ​ភ័យ​របស់​ខេត្តកណ្តាល​ មក​ជួយ​អន្តរាគមន៍​ផង​ដែរ ដោយសារ​តែ​ផ្ទះ​ខាងលើ​ មាន​ផ្លូវ​តូច​ចង្អៀត​រថយន្ត​ពន្លត់អគ្គិ​ភ័យ​មិន​អាច​ចេញ-ចូល រួច​ទាល់តែ​​​ទុយោ​ទឹក ​ទើប​អាច​​បាញ់​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​១​ និង​១៥​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល ។