ប្រទះឃើញ ក្មេងស្រីម្នាក់ ដេកស្លាប់នៅមាត់ទន្លេ ទាំងអាក្រាតកាយ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយប្រជាពលរដ្ឋ បានប្រទះឃើញ សពក្មេងស្រីម្នាក់ ទាំងអាក្រាតកាយ តាមជួរមាត់ទន្លេ ខាងក្រោយ វត្តចាក់អង្រែក្រោម ក្នុងភូមិទូលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

លោក តេង ស៊ីណូ អធិការនគរបាល ខណ្ឌមានជ័យ បានអោយដឹងថា ក្រោយការធ្វើកោសល្យវិច្ច័យរបស់ នគរបាលបច្ចេកទេស បានសន្និដ្ឋាន ទៅលើសពជាក្មេងស្រីរងគ្រោះ សពអាយុប្រមាណ ១៤-១៥ឆ្នាំ ត្រូវជនដៃដល់អាចរំលោភ ហើយសម្លាប់ចោល ដោយសារតែនៅលើសពមាន តែអាវយឺតមួយប៉ុណ្ណោះ ហើយអាក្រាតកាយល្វែងខាងក្រោម ។

លោកបានបញ្ជាក់ថា នៅពេលនេះកម្លាំង នគរបាលរបស់លោក កំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនល្មើស យកមក ផ្តន្ទាទោសតាមច្បាប់៕

ប្រទះឃើញ ក្មេងស្រីម្នាក់ ដេកស្លាប់នៅមាត់ទន្លេ ទាំងអាក្រាតកាយ
ប្រទះឃើញ ក្មេងស្រីម្នាក់ ដេកស្លាប់នៅមាត់ទន្លេ ទាំងអាក្រាតកាយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត