គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ របួស​០៣ ​ស្លាប់​០១

រាជធានី​ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​ប្រហែល​០៧:០០​យប់ ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​ម៉ូតូ​ម៉ាក​Duks មួយ​គ្រឿង បុក​គ្នា​ពេញទំហឹង​ ជាមួយនឹង ម៉ូតូ​ម៉ាក​ Dream មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​មនុស្ស​២​នាក់ រង​របួសធ្ងន់ ម្នាក់​របួសស្រាល និង​ម្នាក់​ទៀត​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​ថា ម៉ូតូ​ម៉ាក​Duks បាន​ជិះ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មាន​គ្នា​ ០២​នាក់ រីឯ​ម៉​តូ​ម៉ាក​Dream ធ្វើ​ដំណើរ​ពី​លិច ទៅ​កើត​មាន​គ្នា​ ០២​នាក់​ដែរ ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​ បុក​គ្នា​ពេញទំហឹង​តែ​ម្ដង​បណ្ដាល​ឲ្យ​ មាន​របួស​០៣​នាក់ និង​ស្លាប់​ម្នាក់​នៅ​ កន្លែង​កើតហេតុ​ភ្លាម​ៗ ៕

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ របួស​០៣ ​ស្លាប់​០១

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ របួស​០៣ ​ស្លាប់​០១
គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ របួស​០៣ ​ស្លាប់​០១

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត