ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់រង​របួស​បែក​មុខ​បែកក្បាល​ដួល​សន្លប់​ឈឹង​នៅ​​នឹង​កន្លែង បន្ទាប់​ពី​ផឹក​ស៊ី​ស្រវឹងបោះពួយ​​ម៉ូតូកាត់​លើ​ផ្លូវ​បេតុងទើប​ចាក់​ថ្មី ត្រូវ​​ខាង​ក្រុម​​​ហ៊ុន​ដាក់​សសរ​ថ្ម​ឃាំងមិន​ទាន់​អនុញ្ញាត​ឱ្យ​ជិះ​ឆ្លងកាត់​ ​ស្រាប់​តែ​​ជន​រង​គ្រោះជិះ​លឿន​ជ្រុល​ទៅ​បុកសសរ​ថ្ម​ជា​របាំងឃាំង​ផ្លូវ​បេតុង​នោះបណ្តាល​រ​ងរ​បួស កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ​ខែ​កុម្ភ​: ឆ្នាំ​២០១៦ ស្ថិត​នៅ​មុខ​សាលាសង្កាត់ពងទឹក ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​​ឈ្មោះ ហឹម​ សុខ​ហេង ​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ ​ជិះ​​ម៉ូតូ​ម៉ាកស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BA-5950 ​មួយ​គ្រឿង​​ ។ ​

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បានរថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ ។ ចំណែក​​ម៉ូតូ​ ត្រូវ​បានសមត្ថកិច្ចយក​ទៅ​រក្សា​ទុក​នៅ​​ប៉ុស្តិ៍​ពងទឹក ​ដើម្បី​រង់​​ចាំ​ប្រគល់​ជូន​ជន​រង​គ្រោះ​​ពេល​ក្រោយ ៕