ដោះស្រាយបញ្ហា​ឈឺ​ជើង​តាម​វិធីងាយៗ​

ការ​ឈឺ​ចាប់​ត្រង់​ជើង​គឺ​​ជា​បញ្ហា​ដ៏​សាមញ្ញ​មួយ ​ដែល​មាន​ចំពោះ​មនុស្ស​គ្រប់វ័យ​។ ការ​ឈឺ​ចាប់​អាច​ចាប់​ផ្ដើម​ដោយ​កម្រិត​តិច​តួច ​រហូត​ដល់​អារម្មណ៍​ឈឺ​ចាប់​ធ្ងន់​ធ្ងរ។​ ការ​ឈឺ​ចាប់​នេះ​អាច​កើត​ដល់​ជើង​ម្ខាង ​ឬ​ជើង​ទាំង​សង​ខាង​។ ការ​ឈឺ​ចាប់​ជើង​ខ្លះ​អាច​នាំ​ឱ្យ​ពិបាក​ក្នុង​ខ្លួន​ និង​បង្ក​ការ​រំខាន​ជា​ខ្លាំង ​ហើយ​នៅ​កន្លែង​ដែល​ឈឺខ្លាំ​ង ​អាច​ប៉ះពាល់​ដល់ច​លនា​បត់​បែន​រាង​កាយ​របស់​អ្នក ​និង​ធ្វើ​ឱ្យ​អ្នក​មាន​ការ​ពិបាក​ក្នុ​ង​ការ​ទ​ម្លាក់​ទម្ងន់​រាង​កាយ​ទៅ​លើ​ជើង​របស់​អ្នក​។  ការ​ឈឺ​ចាប់​ជើង​នេះ ​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន។​ ភាគ​ច្រើន​ការ​ឈឺ​ចាប់​បណ្ដាល​មក​ពីរ​មួល​ក្រពើ​ ការ​កន្រ្ដាក់​សាច់ដុំ ​សភាព​នឿយ​ហត់​សាច់​ដុំ ​កង្វះ​សារ​ធាតុ​ចិញ្ចឹម ​ខ្សោះ​ជាតិ​ទឹក​ ឬឈរ​រយៈ​ពេល​យូរ។​ ប៉ុន្ដែពេល​ខ្លះ ​ការ​ឈឺ​ចាប់​អាច​ជា​សញ្ញា​នៃ​អាការៈ​រមួល​សាច់ដុំ កា​រឈឺសរសៃពួ និងការរងរបួសឆ្អឺងពេលធ្វើសកម្មភាពច្រើនហួសហេតុ។ បញ្ហាវេជ្ជសាស្រ្ដមួយចំនួន ដូចជា ការកកឈាមនៅសរសៃវ៉ែន ជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក់ រោគប្រគ្រីវ ជំងឺរីកសរសៃវ៉ែន និងការខូចសរសៃប្រសាទ ក៏ជាមូលហេតុនាំឱ្យឈឺចាប់ជើងនេះដែរ។
១. ស្អុំទឹកកក៖ នៅពេលការឈឺចាប់ជើងកើតឡើង ក្រោយពេលអ្នកធ្វើសកម្មភាពរាងកាយរហ័សរហួន អ្នកអាចយកទឹកកកមកស្អុំ។ ការស្អុំទឹកកកនេះនឹងជួយអ្នកកាត់បន្ថយការឈឺចាប់ ដោយការធ្វើឱ្យស្ពឹកនៅត្រង់កន្លែងឈឺចាប់នោះ និងគ្រប់គ្រងសាច់មិនឱ្យហើម និងរលាក។•ខ្ចប់ដុំកកនៅក្នុងកន្សែងពោះគោស្ដើងមួយ•យកទឹកកកដែលខ្ចប់ក្នុងកន្សែងនោះមកស្អំត្រង់កន្លែងឈឺចាប់ឱ្យបាន ១០ ទៅ ១៥នាទី ដោយលើកជើងរបស់អ្នកឡើងលើ•អនុវត្ដការស្អុំនេះ ឱ្យបានពីរ ឬបីដងក្នុងមួយថ្ងៃបញ្ជាក់៖ សូមកុំយកទឹកកកទៅស្អំដោយផ្ទាល់នៅលើស្បែក ពីព្រោះវាអាចបណ្ដាលឱ្យស្លាប់កោសិកាស្បែកដោយភាពត្រជាក់។ ២. ការម៉ស្សា៖ ការម៉ាស្សាជួយឱ្យធូរស្រាលឆាប់រហ័ស ពីការរបួសសាច់ដុំ ដែលបណ្ដាលឱ្យមានការឈឺចាប់ត្រង់ជើង។ ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១២ចុះផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្ដបកស្រាយពីឱសថ(Science Translational Medicine journal) ក្រុមអ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា ការព្យាបាលដោយប្រើវិធីម៉ាស្សា ១០ នាទី មានប្រសិទ្ធភាពបន្ថយការរលាក ក្រោយការហាត់ប្រាណដោយមានរបួសសាច់ដុំ។ លើសពីនេះទៀត ការម៉ាស្សាលើកកម្ពស់ចរន្ដឈាមរត់ និងជួយបន្ធូរស្រ្ដេស និងការថប់អារម្មណ៍។•យកប្រេងអូលាវ ឬប្រេងដូងមកលុញត្រង់កន្លែងឈឺចាប់•ប្រើដៃលុញថ្នមៗ ដើម្បីម៉ាស្សាជើងរបស់អ្នកឱ្យបានប្រហែល ១០នាទី•អនុវត្ដដូច្នេះឱ្យបាន ២ ឬ៣ដងរាល់ថ្ងៃ
៣. រមៀត៖ ឱសថព្យាបាលអាការៈឈឺជើងដ៏មានប្រសិទ្ធភាពមួយមុខទៀតគឺមើមរមៀត ដែលមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ព្រមទាំងគុណសម្បត្ដិប្រឆាំងនឹងការរលាក។ សមាសធាតុ curcumin នៅក្នុងរមៀតមានប្រសិទ្ធភាពទប់ស្កាត់ចំនួនម៉ូលីគុល ដែលដើរតួនាទីធ្វើឱ្យរលាក និងមានការឈឺចាប់។
•លាយម្សៅរមៀតមួយស្លាបព្រាកាហ្វេជាមួយនឹងប្រេងល្ងក្ដៅឧណ្ហៗ ដើម្បីបង្កើតជាល្បាយខាប់។ បន្ទាប់មកលាបនៅត្រង់កន្លែងឈឺចាប់ ហើយលុញវាថ្នមៗ។ រងចាំឱ្យបាន ៣០នាទីមុនពេលលាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ។ សូមអនុវត្ដដូច្នេះ ឱ្យបានពីរដងក្នុងមួយថ្ងៃ។•ម្យ៉ាងទៀត សូមពិសាទឹកដោះគោផ្សំលាយជាមួយរមៀតឱ្យបានម្ដង ឬពីរដងក្នុងមួយថ្ងៃ។•ជម្រើសមួយទៀត គឺត្រូវយករមៀតធ្វើជារបបអាហារបង្រ្គប់បន្ថែម ប៉ុន្ដែសូមអនុវត្ដក្រោមការណែនាំរបស់វេជ្ជបណ្ឌិត។បញ្ជាក់៖ ប្រសិនបើអ្នកប្រើថ្នាំដើម្បីពង្រាវឈាម សូមប្រឹក្សាជាមួយវេជ្ជបណ្ឌិត មុនពេលប្រើមើមរមៀតធ្វើជាឱសថ៕ 
ដោះស្រាយបញ្ហា​ឈឺ​ជើង​តាម​វិធីងាយៗ​

អត្ថបទ៖ ដេវីដ