វិធី​ធ្វើ​មាន់​អប់​ឱ្យ​ឈ្ងុយ​ឆ្ងាញ់​

គ្រឿង​ផ្សំ​មាន់​ជំទង់ ​ខ្លាញ់​រាវ ​ដំឡូង​​បារាំង​ ខ្ទឹម​បារាំង​ ម្សៅ​មី​អំបិល ​ទឹកត្រី​ ទឹកខ្មេះ​ ស្ករស​ ម្សៅ​ស៊ុប ​ស្លឹក​ជីរវ៉ាន់​ស៊ុយ​ ។
វិធី​ធ្វើ​១- យកមាន់ជំទង់ ដែលគេធ្វើរួចស្រាប់ កាប់ស្មង និងស្លាបចោលចេញ លាងទឹកឲ្យស្អាត ។២- ដំឡូងបារាំង ចិតគល់ជាដុំៗ ខ្ទឹមបារាំងពុះជា៤ ។៣- យកកូនចានចាក់ទឹកត្រី អំបិល ស្ករស ម្សៅឆា ម្សៅស៊ុប ទឹកខ្មេះ ភ្លក់មើលឲ្យល្មម ។៤- ដាំខ្ទះចាក់ខ្លាញ់ទុកឲ្យក្ដៅ ទើបដាក់មាន់ចៀនទាំងមូលក្រហម ហើយចាក់ទឹកត្រី ( ដែលលាយទុកនោះ ) ស្រោចពីលើ ដាក់ដំឡូង និងខ្ទឹមបារាំង ចាក់ទឹកបន្តិច គ្របឲ្យជិតទុករវាង ១០ នាទី ហើយបើកគ្របចេញ យកវែកត្រឡប់ សាច់មាន់ ពីខាងទៅខាង ទើបគ្របម្ដងទៀត ( បើរីងទឹកត្រូវថែមទឹកម្ដងទៀត ) រម្ងាស់ឲ្យទាល់តែផុយសាច់ ទឹកឲ្យឡើងខាប់ ទើបដួសដាក់ចាន រួចដួសទឹកខាប់នោះដាក់ពីលើសាច់ បេះស្លឹកជីរវ៉ាន់ស៊ុយរោយពីលើ (នៅពេលចៀនគេប្រើភ្លើងតិចៗ)៕
វិធី​ធ្វើ​មាន់​អប់​ឱ្យ​ឈ្ងុយ​ឆ្ងាញ់​

អត្ថបទ : ដេវីត

  • វិធី​ធ្វើ​មាន់​អប់​ឱ្យ​ឈ្ងុយ​ឆ្ងាញ់​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/02/08  Category:ប្លែកៗ