ដាវ៉ាន់ រីកគី តូច​តែ​ខ្លឹម​

ដាវ៉ាន់ រីកគី តូច​តែ​ខ្លឹម​

កុំ​ឃើញ​វ័យ​ក្មេង មាឌ​តូច តែ​ខ្លឹម។ ប្អូន​ប្រុស​ រីកគី ថ្លែង​មក​កាន់​ Sabay នា​ឧកាស​បើក​ក្រុង​ពាលី​រឿង “វាល​ស្រែ​ស្នេហ៍​ខ្ញុំ” ថា​ដើម​ឆ្នាំ​២០១៦​ ខ្លួន​ទទួល​បាន​រឿង​ភាគ​ចំនួន​បី​ហើយ​។

 

ដាវ៉ាន់ រីកគី តូច​តែ​ខ្លឹម​

 

បើ​តាម​សម្ដី​របស់​តារា​វ័យ​១២​ឆ្នាំ​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា រឿង​ភាគ​ដែល​ខ្លួន​បាន​ទទួល​សម្ដែង​ទាំង​បី​ជា​រឿង​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​  CTV8 HD និង PNN។ “សម្រាប់​រឿង​” វាល​ស្រែ​ស្នេហ៍​ខ្ញុំ​” នេះ ខ្ញុំ​ដើរ​​ជា​តួ​អង្គ​ម្នាក់​ឈ្មោះ “រ៉េត” ដែល​ត្រូវ​ជា​ប្អូន​ប្រុស​តែ​ម្នាក់​របស់ “អារុណ” (តួ​ឯក​ប្រុស) ហើយ​ខ្ញុំ​ជា​ក្មេង​ម្នាក់​ដែល​រពឹស​ចូលចិត្ត​ដើរ​លេង​ជា​ជាង​ការ​សិក្សា​​​ទើប​ធ្វើ​អោយ​​បង​ប្រុស​ស្ដី​បន្ទោស​ជានិច្ច”​។

 

ដាវ៉ាន់ រីកគី តូច​តែ​ខ្លឹម​

 

​​​​​​​ដាវ៉ាន់ រីកគី ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​អាយុ​៣ឆ្នាំ​មក​ម្ល៉េះ​មក​ទល់​សព្វ​ថ្ងៃ​ប្អូន​ប្រុស​បាន​ថត​រឿង​ភាគ និង​រឿង​ដុំ​​ជាង​១០​រឿង​ហើយ ហើយ​ស្នាដៃ​ក្នុង​សិល្បៈ​ដំបូង​របស់​​ រីកគី​ គឺ ថត​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Mfone៕

 

អត្ថបទ៖ SAMEDY