​ញ៉ាំ​ទឹកក្រឡុក​នេះ​មួយ​កែវ​ប៉ុណ្ណោះ​អាចរំលាយ​កំណក​ឈាម​ក្នុង​សរសៃឈាម​

​ញ៉ាំ​ទឹកក្រឡុក​នេះ​មួយ​កែវ​ប៉ុណ្ណោះ​អាចរំលាយ​កំណក​ឈាម​ក្នុង​សរសៃឈាម​

​តើ​អ្នក​កំពុងតែ​ស្វែងរក​មធ្យោបាយ​ដើម្បី​រំលាយ​កំណក​ឈាម​ចេញពី​សរសៃឈាម​អាក់ទែ​ឱ្យ​កាន់តែ​លឿន​ដែរ​ទេ​? ការ​ដែល​មាន​កំណក​ក្នុង​សរសៃឈាម​អាក់ទែ​ច្រើន វា​គឺជា​ហេតុផល​ដ៏​ធំ​មួយ​ដែល​នាំឱ្យ​កើត​ជា​ជំងឺ​លើស​សម្ពាធ​ឈាម គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម ហើយក៏​ជា​ហេតុផល​នាំ​ឱ្យ​មនុស្ស​ស្លាប​ច្រើនជាងគេ​ផងដែរ​។

​ការ​ដែល​មាន​កំណក​ក្នុង​សរសៃឈាម​អាក់ទែ​ច្រើន​តែ​មាន​ហេតុផល​របស់​វា​ដូចជា របៀប​រស់នៅ​ដែល​មិន​ផ្តល់​សុខភាព និង​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ព្រមទាំង​អាហារ​កែច្នៃ​ជាច្រើន ដែលនាំឱ្យ​កក​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ខ្ញុំ​សូម​ណែនាំ​នូវ​ទឹកក្រឡុក​មួយ​ប្រភេទ​ដែល​គ្រាន់តែ​ញ៉ាំ​មួយ​កែវ​ប៉ុណ្ណោះ​អាច​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រ​យ៉ាង​ធំធេង​បាន​។

គ្រឿងផ្សំ​
•​    ​ទឹក​ប៉េង​បោះ​ស្រស់​មួយ​ពែង​
•​    ​ខ្ញី​ក​ញ្ច្រាំ​រួចមួយ​ស្លាបព្រា​បាយ​
•​    ​ម្ទេស​ហិល​មួយ​គ្រាប់​
•​    ​ទឹក​ក្រូចឆ្មា​មួយ​ភាគ​បួន​នៃ​ពែង​
•​    ​ឃឹន​ឆាយ​ពីរដុំ​

របៀប​រៀបចំ​
ចូរ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ទៅក្នុង​ម៉ាស៊ីន​ក្រឡុក ហើយ​កិន​វា​ឱ្យបាន​ម៉ត់​ល្អ​។ ដូច្នេះ​អ្នក​អ្នក​នឹង​ទទួលបាន​ទឹកក្រឡុក​ប្រហែល​មួយ​ពែង​ហើយ​។ ចូរ​ញ៉ាំ​ទឹកក្រឡុក​ដ៏​អស្ចារ្យ​មួយ​នេះ​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​។ លើសពីនេះទៅទៀត អ្នក​ក៏​អាច​ញ៉ាំ​វា​រហូតដល់ ៣​ពែង​ដែរ​ក្នុង​រយៈពេល​មួយ​ថ្ងៃ៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ញ៉ាំ​ទឹកក្រឡុក​នេះ​មួយ​កែវ​ប៉ុណ្ណោះ​អាចរំលាយ​កំណក​ឈាម​ក្នុង​សរសៃឈាម​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/02/08  Category:ជំងឺទូទៅ