​គន្លឹះ​សំខាន់ៗ​ដើម្បី​បង្ការ​វីរុស ហ្ស៊ី​កា (Zika)

​គន្លឹះ​សំខាន់ៗ​ដើម្បី​បង្ការ​វីរុស ហ្ស៊ី​កា (Zika)

​អង្គការ​សុខភាព​ពិភពលោក​ទើបតែ​បានប្រកាសថា វីរុស​ហ្ស៊ី​កា​ស្ថិតក្នុង​ស្ថានភាព​ព្រួយបារម្ភ​ចំពោះ​សុខភាព​សាធារណៈ​ក្នុង​កម្រិត​អន្តរជាតិ​។ ចំពោះ​រដ្ឋ​ដែល​ប៉ះពាល់​ទាំងឡាយ​ក្នុង​សហរដ្ឋអាមេរិក​ក៏​បាន​បញ្ជាក់​ឱ្យ​ស្ត្រី​ជា​ច្រើន​ពន្យា​ពេល​មាន​ផ្ទៃពោះ​ផងដែរ​នៅពេល​មិន​ទាន់​មាន​ការព្យាបាល ឬ​វ៉ាក់សាំ​សម្រាប់​ជំងឺ​នេះ​នៅឡើយ​។ ជម្រើស​តែមួយគត់​ដែល​អាច​ធ្វើ​បាន​នោះ​គឺ បង្កា​រការ​រាលដាល​របស់​ជំងឺ​នេះ​តែម្តង​។ វីរុស​ហ្ស៊ី​កា​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​ឆ្លង​តាមរយៈ​សត្វ​មូស​ម្យ៉ាង​ឈ្មោះថា Aedes Aegypti​។ មធ្យ​បោយ​ដ៏​សំខាន់​ដើម្បី​បង្ការ​ជំងឺ​នេះ​គឺ​បង្ការ​កុំ​ឱ្យ​មូស​ខាំ​តែម្តង​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​សំខាន់ៗ​មួយ​ចំនួន​បន្ថែម​ទៀត​។

បំបាត់​ជម្រក​មូស​
មិន​ត្រូវ​ឱ្យ​មាន​ទឹក​ដ​កនៅ​គ្រប់​ទីកន្លែង​។ បើសិនជា​អ្នករក្សា​ទឹក​ទុក​រយៈពេល​យូរ ចូរ​លាង​សម្អាត​កន្លែង​ស្តុក​ទឹក​នោះ​ផង​។ ជាមួយគ្នានេះដែរ ចំពោះ​ថូផ្កា និង​ធុង​ទឹក​ផ្សេងៗ​ក៏​គួរតែ​លាង​សម្អាត​ផងដែរ​។ មូស​អាច​មាន​ជីវិត​បា​ន​គឺ​អាស្រ័យ​ទៅ​លើទឹក ដូច្នេះ​ហើយ​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បំបា​តវា​នោះ​គឺ​ចៀសវាង​ការ​ដែល​រក្សា​ទឹក​ចោល​ច្រើន​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ត្រូវ​តែ​រក្សា​ទឹក​មែន​នោះ ចូរ​ប្រាកដថា មាន​គម្រប​បិត​ជិត​ត្រឹមត្រូវ​ហើយ​។

ស្លៀក​សម្លៀក​គ្រប​ពេញ​ខ្លួន​
ការពាក់​អាវដៃវែង ជើងវែង​គ្រប់ពេល​អាច​បង្ការ​មិន​ឱ្យ​មូស​ខាំ​បាន​។

ប្រើ​ថ្នាំ​បណ្តេញ​មូស​
ថ្នាំ​បាញ់​មូស​ច្រើន​ប្រភេទ​មាន​លក់​នៅលើ​ទីផ្សា​ប្រទេស​យើង​។ ចូរ​ជ្រើសរើស​មួយ​មក​ប្រើ​សម្រាប់​ពេល​ថ្ងៃ និង​ពេលយប់​ផង​។

គេង​ក្នុង​មុង​ជានិច្ច​
ចូរ​ប្រើប្រាស់​មុង​ការពារ​មូស​ខាំ​ជានិច្ច​គ្រប់​ពេល​ដែល​អ្នក​គេង​។ ចូរ​ប្រើ​មុង​សម្រាប់​ទារក​ផង ជាពិសេស​បើសិនជា​ពួកគេ​ត្រូវកា​រគេង​ពេល​ថ្ងៃ​។ ចូរ​ចាំ​ថា មូស​ដែល​ឆ្លង​ជំងឺ​ពី​វីរុស​ហ្ស៊ី​កាក៏​អាច​ខាំ​អ្នក​នៅ​ពេល​ថ្ងៃ​ដែរ​។

បង្អួច​គួរតែមាន​សំណាញ់​
ចូរ​ប្រើប្រាស់​សំណាញ​បិទ​តាម​បង្អួច​អាច​ការពារ​មូស​ខាំ និង​ចូល​ក្នុងផ្ទះ​អ្នក​បាន​។ ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា សំ​ណា​ច​នោះ​មិនរ​ហែក​ធំ​គ្រប់គ្រាន់​នឹង​មូស​អាច​ចូល​បានឡើយ​។

ចៀសវាង​ការធ្វើដំណើរ​ទៅ​ប្រទេស​មាន​ជំងឺ​ហ្ស៊ី​កា​
សហរដ្ឋអាមេរិក​គឺជា​តំបន់​ដែល​មាន​ការ​ផ្ទុះ​ឡើង​របស់​វីរុស​ហ្ស៊ី​កា​ខ្ពស់​ជាងគេ​។ មធ្យោបាយ​តែ​មួយគត់​ដើម្បី​កុំឱ្យ​ឆ្លង​មក​ប្រទេស​យើង គឺ​ធ្វើ​យ៉ាងណា​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ​ឱ្យ​សោះ​។ រដ្ឋាភិបាល​គួរតែ​មាន​ការពិនិត្យរ​ក​វីរុស​នេះ​នៅ​អាកាស​យាន្ដដ្ឋាន និង​ច្រកព្រំដែន​សមុទ្រ​ផង​ដូច​ជា​ការ​ធ្វើ​តេស្ត​ផ្សេងៗ​ដើម្បី​ធានា​ថា​គ្មាន​រោគសញ្ញា​របស់​វីរុស​នេះ​លើ​អ្នក​ឆ្លងដែន​។

ពន្យា​ពេល​មាន​ផ្ទៃពោះ​
វីរុស​ហ្ស៊ី​កាអា​ច​ឆ្លង​ពី​ម្តាយ​ទៅ​កូន​បាន​តាមរយៈ​ទង​សុក​។ វា​ក៏​ត្រូវបាន​គេ​ជឿ​ថា ទារក​ដែល​កើតចេញ​ពី​ម្តាយ​ឆ្លង​ជំងឺ​ពី​វីរុស​ហ្ស៊ី​កា​ទំនងជា​អាច​នាំឱ្យ​ស្រុញ​ខួរក្បាល ឬ​ខួរក្បាល​តូច (Microcephaly) ដែល​វា​ភាគច្រើន​គឺ​ប៉ះពាល់​ដល់​អាយុជីវិត​តែម្តង​។ យោងទៅតាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា មាន​ទារ​កជាង ៤០០០​នាក់​ហើយ​ក្នុង​ប្រទេសប្រេ​ហ្ស៊ីល​ដែល​កើត​មក​មាន​ក្បាល​តូច​ចាប់តាំងពី​ឆ្នាំ ២០១៥​មក​។ ប្រទេស​ដែល​ស្ត្រី​ត្រូវ​ពន្យា​ពេល​មាន​ផ្ទៃពោះ​នោះ​មានដូចជា កូឡុំប៊ី Ecuador, El Salvador និង Jamaica​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។