មើលចរិកលក្ខណៈមនុស្សស្រីតាមរយៈក្រែមលាបបបូរមាត់

មានផ្នែកច្រើនណាស់នៅលើរាងកាយ ដែលអាចសង្កេតដឹងថាអ្នកជាមនុស្សបែបណា ប៉ុន្តែលើនេះ មង្គលការ សូមធ្វើការបង្ហាញពីរបៀបមើលចរិក្ខណៈរបស់មនុស្សស្រីតាមរយៈការប្រើប្រាស់ក្រែមលាបមាត់វិញម្តង។
 
មើលចរិកលក្ខណៈមនុស្សស្រីតាមរយៈក្រែមលាបបបូរមាត់
១. ពណ៌ក្រហមភ្លឺ
បបូរមាត់ក្រហមភ្លឺបញ្ជាក់ពីភាពក្លាហាន។ ពណ៌នេះបង្ហាញពីទំនុកចិត្ត និងភាពប្រាកដប្រជា។ ប្រសិនបើចិត្តអ្នកចូលចិត្តក្រែមលាបបបូរមាត់ក្រហមភ្លឺ អ្នកកំពុងតែបង្ហាញពិភពលោកនេះថា អ្នកជាមនុស្សមានចំណង់តណ្ហា។ អ្នកចូលចិត្តឲ្យគេសរសើរ ហើយអ្នកមិនខ្វល់ថា អ្នកដទៃសម្លឹងឃើញតណ្ហាផ្លូវភេទរបស់អ្នកយ៉ាងណានោះទេ។
២. ពណ៌ផ្កាត្របែកព្រៃ
ក្រែមបបូរមាត់ពណ៌ផ្កាត្របែកព្រៃបញ្ជាក់ពីភាពស្ងប់ស្ងាត់។ ពណ៌នេះបង្ហាញថា អ្នកមិនមែនជាមនុស្សចូលចិត្តឆើតឆាយ ប៉ុន្តែអ្នកដឹងយ៉ាងប្រាកដពីអ្វីដែលអ្នកកំពុងធ្វើ។ អ្នកជាមនុស្សមានរបៀបរៀបរយ និងជាមនុស្សអត់ធ្មត់។ អ្នកចូលចិត្តធ្វើគម្រោងដោយប្រុងប្រយ័ត្នជាជាងការសម្រេចចិត្តភ្លាមៗដោយមិនបានគិត។

៣. ពណ៌ក្រហមឆ្អៅ
ប្រសិនបើអ្នកប្រើបំពង់ក្រែមពណ៌ក្រហមឆ្អៅ បង្ហាញថា អ្នកជាបុគ្គលស្ងប់ស្ងាត់។ ប៉ុន្តែនេះមិនមែនមានន័យថា អ្នកកំពុងធុញទ្រាន់ជាមួយនឹងពិភពលោកនោះទេ។ មិនតែប៉ណ្ណោះអ្នកដទៃត្រូវចំណាយពេលយូរទម្រាំដឹងថា អ្នកជាមនុស្សគួរឲ្យរាប់អាន។
៤. ពណ៌ផ្លែប៉េស
ក្រែមបបូរមាត់ពណ៌ផ្លែប៉េសជាពណ៌មួយដែលបង្ហាញឲ្យពិភពលោកបានដឹងថា អ្នកជាមនុស្សល្អយ៉ាងណា។
ពណ៌នេះបង្ហាញថា អ្នកជាបុគ្គលមានចិត្តសប្បុរស និងចិត្តល្អ។ អ្នកព្រួយបារម្ភខ្លាំងពីគ្រួសារ និងមិត្តភក្តិរបស់អ្នក ហើយអ្នកតែងតែនៅឆ្ងាយពីពួកគេ។ អ្នកជាមនុស្សផ្តល់នូវពេលវេលា, កម្លាំង និងក្តីស្រឡាញ់។
៥. ពណ៌ផ្កាឈូកចាស់
ប្រសិនបើអ្នកលាបក្រែមពណ៌នេះ វាបង្ហាញថា អ្នកជាមនុស្សមិនចេះខ្លាច បង្ហាញពិភពលោកពីភាពក្លាហានរបស់អ្នក។ អ្នកតែងតែឆ្លើយថា "យល់ព្រម” ចំពោះការផ្សងព្រេងថ្មី, មនុស្សថ្មី, អាហារថ្មី និងបទពិសោធន៏ថ្មីៗ។ មានរឿងរ៉ាវមួយចំនួនតូចប៉ុណ្ណោះ ដែលអ្នកខ្លាចមិនហ៊ានធ្វើ។
៦. ពណ៌ស្រាក្រហម
ពណ៌នេះប្រាប់ពិភពលោកថា អ្នកស្រឡាញ់របស់ដែលស្អាត និងការឱបថ្នាក់ថ្នម។ អ្នកចូលចិត្តធ្វើរឿងដែលសប្បាយៗ ហើយអ្នកជាមនុស្សចូលចិត្តក្មេង និងសត្វតូចៗ។ លើសពីនេះអ្នកជាមនុស្សមានសុភមង្គលបំផុត នៅពេលបាននៅជាមួយអ្នកដែលយល់ចិត្ត។
៧. ពណ៌ខ្មៅងងឹត
ប្រសិនបើអ្នកចូលចិត្តលាបបបូរមាត់ពណ៌ខ្មៅងងឹត ជាទូទៅមានន័យថា អ្នកមានភាពស្និតស្នាលនឹងធម្មជាតិ, សត្វ និងពិភពលោកជុំវិញអ្នក។ អ្នកគ្មានចំណាប់អារម្មណ៏នឹងស្នេហាលេងសើច។ អ្នកស្វែងរកអត្ថន័យគ្រប់យ៉ាងដែលអ្នកបានឃើញ និងបានធ្វើ។

៨. ពណ៌តែមួយ (សុទ្ធមានលាបពណ៌ផ្សេង)
នៅពេលអ្នកលាបក្រែមពណ៌តែមួយ បានន័យថា អ្នកកំពុងបង្ហាញពិភពលោកមួយនេះថា អ្នកមានក្តីស្រមៃដ៏រស់រវើក។ អ្នកប្រហែលជាមនុស្សប៉ិនអៀនខ្មាស់ ឬជាមនុស្សចូលចិត្តសប្បាយនឹងមជ្ឈដ្ឋានខាងក្រៅ ប៉ុន្តែភាពច្នៃប្រឌិត និងសិល្បៈជាចំណែកធំមួយក្នុងជីវិតរបស់អ្នក។

៩. ពណ៌ខ្មៅ
ក្រែមបបូរមាត់ពណ៌ខ្មៅមិនមែនមានន័យថា អ្នកជាមនុស្សអាក្រក់ទេ តែវាបង្ហាញថា អ្នកស្ថិតក្នុងភាពក្រៀមក្រំ។ អ្នកមិនចូលចិត្តការលេងសើច និងមិនងាយសប្បាយរីករាយឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មើលចរិកលក្ខណៈមនុស្សស្រីតាមរយៈក្រែមលាបបបូរមាត់