វិធី​ធ្វើ​បង្អែម​៖ បាយ​ដំណើប​ដណ្ដប់​ខ្នុរ​

ខ្នុរ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត ​ព្រោះ​វា​មាន​រសជាតិ​ផ្អែម​ឈ្ងុយឆ្ងាញ់ ​បើ​កាល​ណា​បាន​យក​វា​មក​ផ្សំ​ជា​មួយ​បាយ​ដំណើប​ និង​ខ្ទិះ​ដូង ​រស​ជាតិរបស់វា​នឹង​រឹត​តែ​គួរ​ឱ្យ​ចង់​ពិសារ​ថែម​ទៀត ។​ ចង់ដឹងថាវាឆ្ងាញ់យ៉ាងណា សាកលមើល !
+ គ្រឿងផ្សំ •– អង្ករដំណើប 200g•– ខ្ទិះដូង 100ml•– ស្លឹកតើយ ៣ទង កិន ឬបុកយកតែទឹក•– ដូងកោសជាសរសៃៗ•– អំបិលបន្តិច•– សាច់ខ្នុរហែកជាចំណិតៗ
+ វិធីធ្វើ យកអង្ករដំណើបត្រាំជាមួយទឹកស្អាត និងចែកជា ៣ផ្នែក ។ ១ផ្នែកត្រាំជាមួយទឹកស្លឹកតើយ ១ផ្នែកទៀតត្រាំជាមួយទឹកថែមពណ៌ផ្កាឈូក និង១ផ្នែកទៀតត្រាំជាមួយទឹកធម្មតារយៈពេល២-៣ម៉ោងក្នុងទឹក ឬពេញមួយយប់ បន្ទាប់មកលាងអង្ករដំណើបជាមួយទឹកស្អាតជាច្រើនដង។ 
លាយអង្ករដំណើបជាមួយអំបិលបន្តិច (លាយទាំង៣ផ្នែក) រួចដាក់ចូលឆ្នាំងចំហុយរយៈពេល១០នាទី ។ បន្ទាប់ពី១០នាទី ចាក់ខ្ទិះដូង១/៣ចូល រួចច្របល់ចូលគ្នាឱ្យបានសព្វ ចំហុយរយៈពេល៧នាទីទៀត។ បន្ទាប់ពី៧នាទីនោះមក ចាក់ទឹកខ្ទិះដូងដែលនៅសល់ចូលទាំង៣ផ្នែក រួចច្រលប់ឱ្យសព្វ ចំហុយ 7-10នាទីទៀតរួចបិតភ្លើង ។ យកបាយដំណើបដាក់ចូលក្នុងសាច់ខ្នុរ រួចដាក់សរសៃដូង ។ បើចូលចិត្តខ្ទិះដូង ឬល្ង ឬសណ្ដែកដី អាចដាក់ពីលើបានដើម្បីបង្កើនរសជាតិ។
 + វិធីធ្វើខ្ទិះដូង យកខ្ទិះដូង២០០មីលីលីត្រ ស្ករស២០ក្រាម និងអំបិលបន្តិចដាក់រម្ងាស់ បន្ទាប់មកលាយម្សៅឆា ១/២ ស្លាបព្រាបាយលាយជាមួយទឹកចាក់ចូលទៅក្នុងឆ្នាំងទឹកខ្ទិះដូង រួចកូរឱ្យសព្វចាំបិតភ្លើង។
វិធី​ធ្វើ​បង្អែម​៖ បាយ​ដំណើប​ដណ្ដប់​ខ្នុរ​

ដោយ៖ ឈូក ស
ប្រភព៖ khmer-like

  • វិធី​ធ្វើ​បង្អែម​៖ បាយ​ដំណើប​ដណ្ដប់​ខ្នុរ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/02/08  Category:សុខភាព