ម​ន្ត្រី​ប៉ូ​លី​ស ​​ជា​សា​ច់​ញា​តិ​មេ​គ​យ​ម្នា​ក់​ ជួ​យ​​ស​​ម្រ​ប​​ស​​ម្រួ​​ល​​ឲ្យ ម៉ែ​អា​ម៉េ​ង ហៅ​យា​យ​ប្រ​ហិ​ត នាំ​ចូ​ល​ទំនិ​ញ​គេ​ច​ព​ន្ធ និង​ខូច​គុ​ណ​ភា​ព

ខេត្តកោះកុង ៖ ក្នុង​មួយ​ថ្ងៃ​ៗ មាន​ជ​ង្គង់​មាន់ ស្លាប​មា​ន់ និង​ប្រ​ហិត ប្រ​មា​ណ ៦​តោន ត្រូវ​បា​ន​ឈ្មួញ​ដ៏​មា​ន​អំ​ណា​ច ឈ្មោះ​ ម៉ែ​អា​ម៉េង ហៅ​យា​យ​ប្រ​ហិតដឹ​ក បង្កប់​ជា​មួយ ​ទំនិញ​ផ្សេ​ងៗ​តា​ម​ទូក ពីប្រ​ទេ​ស​ថៃ មក​ឡើ​ង​នៅ​តំ​បន់​ភូ​មិ​៤ ស្ថិត​ក្នុង ​សង្កាត់ដងទង់ ក្រុងខេមរភូមិមិន្ទ ហើយបន្ទាប់មក ជង្គង់មាន់ ស្លាបមាន់ និងប្រហិតទាំងនេះ ត្រូវបានឈ្មួញដឹកតាមរថយន្តធំៗ កាត់តាមផ្លូវលេខ៤៨ និងផ្លូវជាតិលេខ៤ ចូលមកលក់ចែកចាយ ក្នុងរាជធានីភ្នំពេញ យ៉ាងរលូន។

សកម្មភាពនេះគេសង្ស័យថា មានការបើកដៃពីនគរបាលព្រំដែនទឹក ហើយនៅ លើគោកមាននគរបាលម្នាក់ទៀតជាប់សាច់ញាតិមេគយម្នាក់ បានជួយសម្រប សម្រួលនិងកាងមុខជំនួញរបស់ម៉ែអាម៉េងមិនឲ្យនរណាប៉ះពាល់នោះទេ។ ទីតាំងឡើងផលិតផល ពីសត្វខុសច្បាប់ នៅក្រុងខេមរ:ភូមិន្ទ របស់ឈ្មួញ ម៉ែ អាម៉េង ត្រូវបានលោក អាន ស្រៀង មេបញ្ជាការស្រាល នៃនាយក ដ្ឋាន ព្រំដែន ទឹកអះអាងថាមានច្បាប់ខណ:ដែលមន្ត្រីជំនាញគយបានធ្លោយឲ្យដឹងថាថាការ នាំចូល ផលិតផលពីសត្វ ជារឿងខុសច្បាប់ ហាមនាំចូលដាច់ខាត។

ប្រជាពលរដ្ឋបានរិះគន់ថា អាហារខូចគុណភាព ដូចជា សា្លបមាន់ ជង្គង់មាន់ និងប្រហិតគ្រប់ប្រភេទ ដែលប្រើជាតិគីមី និងខូចគុណភាព ត្រូវបាន​ពួក​ឈ្មួញ​ ដឹកជញ្ជូនចេញពី ប្រទេសថៃ ចូលមក ខេត្តកោះកុង ដោយគ្មានការ ត្រួត ពិនិត្យ។ ជាពិសេសេ ម៉ែអាម៉េង ហៅយាយប្រហិត បានក្លាយជាឈ្មួញ រកស៊ី​ដឹក​សា្លប​មាន់ ជង្គង់មាន់ ប្រហិតគ្រប់ប្រភេទ និងទំនិញគេចពន្ធ យ៉ាង​គគ្រឹក​គគ្រេង​ គ្មានសមត្ថកិច្ចណាមួយ ធ្វើដឹងឮឡើយ មិនដឹងជាមានអាថ៌កំបាំងអ្វី។

យ៉ាងណាក៏ដោយ ថ្នាក់លើគួរឲ្យពិនិត្យមើល មន្ត្រីនគរបាលព្រំដែនទឹក និង នគរបាលម្នាក់ទៀត ជាប់សាច់ញាតិ និងមេគយ ដែលកំពុងកាង ទំនិញ ខុស ច្បាប់ និងទំនិញគេចពន្ធរបស់ ម៉ែអាម៉េង ហៅយាយប្រហិត ឡើងវិញផង៕

ម​ន្ត្រី​ប៉ូ​លី​ស ​​ជា​សា​ច់​ញា​តិ​មេ​គ​យ​ម្នា​ក់​ ជួ​យ​​ស​​ម្រ​ប​​ស​​ម្រួ​​ល​​ឲ្យ ម៉ែ​អា​ម៉េ​ង ហៅ​យា​យ​ប្រ​ហិ​ត នាំ​ចូ​ល​ទំនិ​ញ​គេ​ច​ព​ន្ធ និង​ខូច​គុ​ណ​ភា​ព ម​ន្ត្រី​ប៉ូ​លី​ស ​​ជា​សា​ច់​ញា​តិ​មេ​គ​យ​ម្នា​ក់​ ជួ​យ​​ស​​ម្រ​ប​​ស​​ម្រួ​​ល​​ឲ្យ ម៉ែ​អា​ម៉េ​ង ហៅ​យា​យ​ប្រ​ហិ​ត នាំ​ចូ​ល​ទំនិ​ញ​គេ​ច​ព​ន្ធ និង​ខូច​គុ​ណ​ភា​ព